អតីតខ្សែប្រយុទ្ធអ៊ុយរូហ្គាយនិង Manchester United កីឡាករ Diego Forlan បានប្រកាសចូលនិវត្តន៍ពីអាជីពបាល់ទាត់ហើយកាលពិថ្ងៃអង្គារ។ Forlan បច្ចុប្បន្នមានវ័យ ៤០ឆ្នាំបានបង្ហាញខ្លួនចុងក្រោយអោយក្លឹប Kitchee នៅហុងកុងជាមួយនឹងការបង្ហាញខ្លួនចុងក្រោយរបស់គេនៅខែឧសភាឆ្នាំមុន។

ខ្សែប្រយុទ្ធរូបនេះដែលធ្លាប់លេងឱ្យក្រុម Inter Milan និង Atletico Madrid អំឡុងពេលប្រកបអាជីពនៅអឺរ៉ុប Forlan បានប្រាប់ Telemundo ថា: “វាមិនងាយស្រួលនោះទេខ្ញុំមិនចង់ឲ្យពេលវេលាមកដល់ទេ ប៉ុន្តែខ្ញុំដឹងថាវានឹងមកដល់។ខ្ញុំបានសំរេចចិត្តឈប់លេងបាល់ទាត់ប្រកបដោយវិជ្ជាជីវៈ” ។

Forlan បានចាប់ផ្តើមអាជីពជាអាជីពរបស់គាត់ជាមួយ Independiente ក្នុងប្រទេសអាហ្សង់ទីនមុនពេលផ្ទេរក្នុង តម្លៃ ៦,៩លានផោនទៅ Manchester United កាលពីខែមករា ឆ្នាំ២០០២ និងបានឈ្នះពាន Premier League ជាមួយ Man.United នៅរដូវកាល ២០០២-០៣ ព្រមទាំង FA Cup នៅរដូវកាលបន្ទាប់មុនពេលចូលរួមជាមួយ Villarreal ក្នុងឆ្នាំ២០០៤។