ក្លឹប Manchester United អាចនឹងដាក់ពិន័យខ្សែប្រយុទ្ធបែលហ្សិកកីឡាករ Romelu Lukaku ក្រោយពេលដែលកីឡាកររូបនេះ អវត្តមានក្នុងការហ្វឹកហាត់ដោយគ្មានការអនុញ្ញាត នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន BBC។ ខ្សែប្រយុទ្ធរូបនេះដែរបានហ្វឹកហាត់ជាមួយក្លឹបចាស់របស់ខ្លួន Anderlecht នៅឯប្រទេសបែលហ្សិក រយៈពេល ២ថ្ងៃ។
សម្រាប់ថ្ងៃច័ន្ទ វាមិនមែនជាបញ្ហាអ្វីសម្រាប់កីឡាកររូបនេះទេ ដោយសារតែខាងក្លឹបបិសាចក្រហម អនុញ្ញាតឲ្យសម្រាកមួយថ្ងៃ។ ប៉ុន្តែការហាត់ថ្ងៃទី២ នៅបែលហ្សិក អាចនឹងបង្កជាបញ្ហាដល់ Lukaku ព្រោះថា ថ្ងៃអង្គារនេះ ជាថ្ងៃដែលកីឡាករត្រូវត្រលប់មកហ្វឹកហាត់ជាមួយក្លឹបវិញ នៅទីក្រុង Manchester។ បើតាមពាក្យចចាមអារ៉ាមមួយចំនួនបានឲ្យដឹងថា Lukaku ធ្វើបែបនេះគឺ មានបំណងចាកចេញពីអង់គ្លេស ដើម្បីទៅប្រកបអាជីពនៅក្លឹបថ្មី៕
ខ្សែប្រយុទ្ធ Romelu Lukaku អាចនឹងត្រូវក្លឹប Manchester United ដាក់ពិន័យ
អត្ថបទទាក់ទង