​ខ្សែប្រយុទ្ធ​អង់គ្លេស Danny Welback ​រក​ទ្រនំ​ថ្មី​បាន​ហើយ​ក្រោយ​ចែក​ផ្លូវ​គ្នា​ជាមួយ Arsenal ក្រោយ​ចប់​រដូវ​កាល​មុន ដោយ​នៅ​ពេល​នេះ​បាន​ផ្លាស់​ទៅកាន់​ក្លិប​នៅ Premier League ដែរ Watford ទទួល​បាន​កិច្ចសន្យា 3ឆ្នាំ​។

​​កីឡាករ​វ័យ 28ឆ្នាំ​រូប​នេះ​បាន​ចែក​ផ្លូវ​គ្នា​ជាមួយ Arsenal ក្រោយ​ចប់​រដូវ​កាល​មុន ក្រោយ​បញ្ហា​របួស​ញាំញី​ធ្វើ​អោយ​ការ​បង្ហាញ​ខ្លួន​របស់​គេ​នៅ Emirate មាន​កំរិត ពោល​គឺ​ទទួល​រង​របួស​បាក់​ក​ជើងពេល​លេង​អោយ Arsenal ចុង​ឆ្នាំ​មុន​។ ​រំលឹក​ដែរ​ថា Danny Welback​ បាន​ចាប់ផ្ដើម​អាជីព​ជាមួយ Manchester United បង្ហាញខ្លួន​ដំបូង​នៅ​ឆ្នាំ2008 ស៊ុត​បញ្ចូល​ទី​បាន 20គ្រាប់​ក្នុងចំណោម​ការ​បង្ហាញ​ខ្លួន 92ប្រកួត​។

​ក្រោយ 6ឆ្នាំ​នៅ Old Trafford, Danny Welback​ បាន​ផ្ទេរ​ទៅ Arsenal នៅ​ឆ្នាំ2014 ក្នុង​តំលៃ 16លាន​ផោន បង្ហាញខ្លួន​ជិត 100ប្រកួត​នៅ Emirate ស៊ុត​បញ្ចូល​ទី​បាន 16គ្រាប់​៕ By: BTV Cambodia