Eden Hazard យកអាវលេខ ៧ របស់ Cristiano Ronaldo នៅ Real Madrid ហើយ។ គេហទំព័រផ្លូវការរបស់ក្លឹបបានបង្ហាញ Hazard ជាមួយនឹងអាវដ៏ល្បីល្បាញដែលត្រូវបានទុកចោលដោយ Ronaldo នៅពេលដែលគាត់បានចូលរួមជាមួយក្រុម Juventus កាលពីរដូវក្តៅមុន។
Hazard បានយកអាវលេខ ៧ នេះពី Mariano Diaz ដែលក្លឹបបានទិញត្រលប់មក Bernabeu កាលពីរដូវក្តៅឆ្នាំមុន ក្នុងតម្លៃ ៣៣ លានផោន (៤០ លានដុល្លារ) ក្រោយពីបានលក់ឲ្យក្លឹបលីយ៉ុងនៅបារាំង ត្រឹម១ឆ្នាំប៉ុណ្ណោះ ដែលកាលពីពេលលក់ចេញបានត្រឹមតម្លៃ ៧,២ លានផោន (៨,៧ លានដុល្លារ)។
ប៉ុន្តែកីឡាករសញ្ជាតិដូមីណូកង់អតីតម្ចាស់អាវលេខ៧រូបនេះ បរាជ័យក្នុងការរកគ្រាប់បាល់ ដោយស៊ុតបានតែ៤គ្រាប់ប៉ុណ្ណោះក្នុងចំណោម២២ប្រកួតដែលបង្ហាញខ្លួន។ Ronaldo បានក្លាយទៅជាកីឡាករតែម្នាក់គត់ដែលរកគ្រាប់បាល់បានច្រើនបំផុតនៅ Real ក្នុងរយៈពេល៩រដូវកាលនៅក្លឹបអេស្ប៉ាញមួយនេះ ដោយស៊ុតបាន ៤៥១ គ្រាប់ក្នុងចំណោម ៤៣៨ ប្រកួត។
នៅពេលដែល Ronaldo បានមកដល់ Real ដំបូង កីឡាករព័រទុយហ្គាល់រួបនេះ ពាក់អាវលេខ៩ ព្រោះកាលណោះ ប្រធានក្រុម Raul និង ជាអតីតកីឡាករដែលស៊ុតបានច្រើនបំផុតនៅ Real កំពុងគ្រងអាវលេខ៧។ Raul បានចំណាយពេល១៨ឆ្នាំនៅ Real ស៊ុតបាន ៣២៣ គ្រាប់ក្នុងចំណោម ៧៤១ ប្រកួត។
តាមពិត លេខសំណព្វរបស់តារាឆ្នើមបែលហ្ស៊ិកគឺ ១០ ដែលគាត់បានពាក់នៅ Chelsea និង ក្រុមជម្រើសជាតិ ប៉ុន្តែដោយសារលេខ ១០ មានម្ចាស់ហើយ Hazard ក៏សម្រេចចិត្តយកលេខ៧របស់ Ronaldo៕
Credit: Sabay
Eden Hazard បានសម្រេចជ្រើសយកអាវលេខ ៧ របស់ Cristiano Ronaldo នៅ Real Madrid ហើយ
អត្ថបទទាក់ទង