ក្លឹបAZ Alkmaar នឹងបើកការស៊ើបអង្កេតបន្ទាប់ពីផ្នែកនៃដំបូលកីឡាដ្ឋានឈ្មោះ AFAS បានដួលរលំកាលពីថ្ងៃសៅរ៍។ លោក Robert Eenhoorn អ្នកចាត់ការទូទៅក្លិប Eredivisie នៅលីកកំពូលហូឡង់មួយនេះបានបញ្ជាក់ថាមិនមានអ្នករងរបួសទេនៅ ពេលដែលដំបូលមួយផ្នែកធំបានធ្លាក់ទៅលើកន្លែងអង្គុយនៅខាងក្រោមចំពេលមានខ្យល់បក់ខ្លាំង។

កំលុងពេលកើតហេតុក្លឹបមិនបានធ្វើការប្រកួតនាពេលនោះទេប៉ុន្តែក្លឹបនិងត្រូវប្រកួតនៅទឹកដី RKC Waalwijk នៅថ្ងៃអាទិត្យ។ លោក Eenhoornបន្តថា:រឿងនេះធ្វើឱ្យយើងភ្ញាក់ផ្អើលខ្លាំងណាស់ប៉ុន្តែពិតជារីករាយដែលមិនមានអ្នករងរបួស។នៅប៉ុន្មានថ្ងៃខាង មុខយើងនឹងធ្វើការសិក្សាជាមួយអ្នកជំនាញក្នុងហេតុការណ៏កើតមានឡើងនេះ ។នៅពេលបញ្ចប់នោះយើងអាច បញ្ជាក់ពីមូល ហេតុបានព្រោះវាលឿនពេក។

ការប្រកួតក្នុងផ្ទះបន្ទាប់របស់AZ គឺការប្រកួតវគ្គជម្រុះជុំទី ៣ Europa League ទល់នឹងក្រុម FC Mariupol របស់អ៊ុយក្រែន នៅថ្ងៃទី ១៥ ខែសីហា ពោលគឺត្រូវបានធ្វើឡើងបីថ្ងៃក្រោយ ការប្រកួតក្នុងផ្ទះសម្រាប់ក្របខណ្ឌ Eredivisie ទល់នឹង FC Groningen ។
ប្រភព:BBC