កីឡាករខ្សែប្រយុទ្ធជួរមុខ Pierre-Emerick Aubameyang បានជួយឲ្យក្រុមកាំភ្លើងធំ Arsenal រកបាន ៣ពិន្ទុនៅថ្ងៃបើកឆាក Premier League សប្តាហ៍ទី១ តាមរយៈស៊ុតចូល ១គ្រាប់នៅនាទី៥៨ ទៅលើក្រុមម្ចាស់ផ្ទះសារិកាព្រៃ Newcastle United នៅកីឡដ្ឋាន St James’ Park។

កីឡាករអន្តរជាតិកាបុង Aubameyang បានច្រើនដៃគូជាមួយកីឡាករយុវជនអង់គ្លេស Joe Willock និង Reiss Nelson ក្នុងជម្រើស ១១នាក់ដំបូងក្នុងក្របខណ្ឌកំពូលអង់គ្លេស Premier League គិតចាប់តាំងពីឆ្នាំ១៩៩៨ មក ដែលកំពុងស្ថិតក្រោមការដឹកនាំរបស់គ្រូបង្វឹក Unai Emery និងរក្សាសំណាញ់ទីមិនឲ្យគូប្រកួតទាត់ចូលផងដែរ នៅថ្ងៃ បើកឆាកគិតចាប់តាំងពីរដូវកាលឆ្នាំ២០០៨-២០០៩ មកផងដែរ។

ទម្រង់លេងរបស់ Arsenal មានការប្រែប្រួលនៅវគ្គទី២ វិញ បន្ទាប់ពីក្រុមម្ចាស់ផ្ទះ Newcastle បានធ្វើការ ដាក់សម្ពាធ នៅវគ្គទី១ តែមិនអាចរកគ្រាប់ស៊ុតបញ្ចូលទីបាន ជាមួយនឹងការទទួលបាល់មិត្តរួមក្រុម Ainsley Maitland-Niles ពីស្លាបស្តាំ និងស៊ុតរំលងដៃអ្នកចាំទី Martin Dubravka ពីសំណាក់ Aubameyang។

១ប្រកួតបន្ទាប់ កាំភ្លើងធំ Arsenal នឹងត្រូវបើកទ្វារកីឡដ្ឋាន Emirates របស់ខ្លួន ដើម្បីទទួលក្រុមភ្ញៀវ Burnley ស្របពេល Newcastle United ត្រូវជួបក្រុមដែលទើបឡើងមកថ្មី Norwich City នៅរាត្រីថ្ងៃសៅរ៍ចុងសប្តាហ៍ នេះដូចគ្នា៕