អ្នកចាត់ការក្លឹប Arsenal លោក Unai Emery បានប្រាប់សន្និសីទសារព័ត៌មានថា ខ្សែបម្រើជនជាតិអាល្លឺម៉ង់កីឡាករ Mesut Ozil និង ខ្សែការពារបូស្នី និងហឺហ្ស៊េហ្គោវីណាកីឡាករ Sead Kolasinac នៅមិនទាន់ធានាសុវត្ថិភាពឲ្យបានលេងក្នុងប្រកួតប៉ះនឹងក្លឹប Burnley ក្នុងក្របខ័ណ្ឌ Premier League ទេ។
នៅពេលសួរថា Ozil និង Kolasinac អាចនឹងលេងក្នុងប្រកួតសប្ដាហ៍ទី២ ឬ ទេ Emery បាននិយាយថា៖ ” ខាងក្លឹបកំពុងតែរៀបចំ លើបញ្ហានេះ (សំដៅលើសុវត្ថិភាពរបស់ Ozil និង Kolasinac)។ លោកបានបន្តថា៖ ” យើងចង់ឲ្យកីឡាករទាំងពីរនេះ បានចូលរួមជាមួយពួកយើងធម្មតាឲ្យបានកាន់តែឆាប់ កាន់តែល្អ ” ។
Ozil និង Kolasinac មិនបានធ្វើដំណើរជាមួយក្រុមដើម្បីមើលការប្រកួតរវាង Arsenal និង Newcastle ទេ។ ខណៈសារព័ត៌មាន The Sun បានចុះផ្សាយថា Ozil និងភរិយា ត្រូវបានគេគំរាមសម្លាប់ ខណៈប្រពន្ធរបស់ Kolasinac បានចាកចេញទៅក្រៅ។
កាលពីជាង ២សប្ដាហ៍មុន មានករណីប៉ុនប៉ងប្លន់កីឡាករកូនកាត់អាល្លឺម៉ង់-ទួរគី Mesut Ozil និង Sead Kolasinac ហើយក្នុងពេលថ្មីៗនេះដែរ ខាងក្លឹបបានប្រកាសថា មានហេតុការណ៍ផ្សេងទៀតបន្ថែមពីលើ ករណីប៉ុនប៉ងប្លន់នោះ៕
កីឡាករ Mesut Ozil និង Sead Kolasinac អាចនឹងលេងក្នុងប្រកួតសប្ដាហ៍ទី២
អត្ថបទទាក់ទង