បាល់ទាត់៖ ថ្វីបើរឿងរ៉ាវផ្ទេរចេញរបស់ Gareth Bale ត្រូវបានចុះផ្សាយជាបន្តបន្ទាប់ មិនទាន់មានក្លិបណាមួយអាចយកកីឡាករសញ្ជាតិវែលរូបនេះចេញពី Real Madrid បាននៅឡើយ។ ជាថ្មីទៀត Bayern Munich ជាក្លិបមួយទៀតដែលឈានជើងចូល ក្នុងការនាំយកអតីតកីឡាកររបស់ Spurs រូបនេះទៅកាន់ Allianz Arena។
ក្លិបជើងឯកអាល្លឺម៉ង់កំពុងរកអ្នកជំនួសខ្សែបំរើស្លាបទាំង 2នាក់ដែលបានចាកចេញគឺ Frank Ribery និង Arjen Robben ខណៈការចរចាជាមួយ Manchester City រឿងយក Leroy Sane ហាក់ស្ងាត់ទៅវិញ ក្រោយកីឡាករអាល្លឺម៉ង់រូបនេះទទួលរងរបួស ពេលប្រកួតពាន Community Shield ដែលរបួសនេះ អាចនឹងធ្វើឲ្យគេអវត្តមានរហូតដល់ខែមិនាឆ្នាំក្រោយ។
Bayern Munich បានបង្វែរគោលដៅមក Gareth Bale ដោយសង្ឃឹមថា ការចរចានឹងស្រេចបាន មុនទីផ្សាដោះដូរកីឡាករអឺរ៉ុបបិទបញ្ចប់នៅថ្ងៃទី2 ខែក្រោយនេះ។ Gareth Bale ត្រូវបានក្លិបចិនហ៊ានឲ្យប្រាក់ឈ្នួលដល់ទៅ 1លានផោនក្នុងមួយសប្ដាហ៍ តែ Real Madrid មិនបើកផ្លូវ។ យ៉ាងណាក្តី Gareth Bale ដែលនៅក្រៅក្រសែភ្នែក Zidane ប្រហែលជា Real Madrid មិនទុកឡើយ ខណៈពួកគេត្រូវការទុននាំយក Neymar ដែលមិនចង់លេងនៅ PSG៕
អត្ថបទ៖នាង សុភាវុធ Credit: BTV
Bayern Munich ឈានជើងចរចាយក Gareth Bale ពី Real Madrid
អត្ថបទទាក់ទង