បាល់ទាត់៖ អតីតកីឡាកររបស់ Real Madrid, Inter Milan និងក្រុមជំរើសជាតិហូឡង់ Wesley Sneijder បានប្រកាសចូលនិវត្តន៍ពីអាជីពកីឡាបាល់ទាត់ហើយ ក្រោយចំណាយពេល ១៧ឆ្នាំ។ បុរសវ័យ ៣៥ឆ្នាំរូបនេះធ្លាប់បានបង្ហាញខ្លួនជាកំណត់ត្រា អោយក្រុមជំរើសជាតិហូឡង់ ១៣៤ប្រកួត និងជាសមាជិកសំខាន់ក្នុងការជួយក្រុមទឹកក្រូចហូឡង់ ឡើងវគ្គផ្ដាច់ព្រ័ត្រ World Cup 2010 នៅអាហ្វ្រិកខាងត្បូងតែចាញ់អេស្ប៉ាញ។
សមិទ្ធផលជាច្រើនដែល Wesley Sneijder ធ្វើបានជាមួយក្លិបអាជីព រួមមានឈ្នះជើងឯកលីគកំពូលហូឡង់ជាមួយ Ajax Amsterdam និងហូឡង់ខាប់ពីរដង មុនពេលផ្លាស់ទៅ Real Madrid ក្នុងតំលៃ ២៣លានផោននៅឆ្នាំ២០០៧ ឈ្នះជើងឯក La Liga ជាពិសេសជោគជ័យបំផុតជាមួយ Inter Milan ដែលឈ្នះជើងឯក Italia Serie A, Champions League និង Coppa Italia នៅរដូវកាល ២០០៩–២០១០ មុនបន្តដំណើរទៅ Galatasaray, Nice និង Al Gharafa នៅកាតា។ នៅពេលនេះ Wesley Sneijder ទទួលបានការងារជាមួយក្លិបបាល់ទាត់ FC Utrecht ក្នុងស្រុកកំណើត៕
អត្ថបទ៖នាង សុភាវុធ Credit: BTV
អតីតកីឡាករ Real Madrid, Inter Milan និងជំរើសជាតិហូឡង់ Wesley Sneijder ចូលនិវត្តន៍ហើយ
អត្ថបទទាក់ទង