បិសាចក្រហម Man.United បានខកខាន ចុះហត្ថលេខានៅថ្ងៃផុតកំណត់នៃទីផ្សារដោះដូរកីឡាករកាលពីថ្ងៃ៨ សីហា ២០១៩ ក្នុងនោះមាន ម្នាក់ក្នុងចំណោមកីឡាករដែលពួកគេចាប់អារម្មណ៍បានផ្លាស់មកចូលរួមជាមួយក្រុម Bayern Munich នាពេលថ្មីៗនេះ។ នោះគឺ Ivan Perisic បានផ្លាស់ពី Inter Milan មកក្រុម Bayern Munich ក្នុងលក្ខណ្ឌខ្ចីជើង ពេញ ១រដូវកាល២០១៩-២០២០។

ក្រោយផ្លាស់មកលេងនៅលីកកំពូល Bundesliga អាឡឺម៉ង់ជាលើកទី២អតីតកីឡាករក្រុម Dormund រូបនេះ បានបញ្ជាក់ប្រាប់ពីមូលហេតុដែលរូបគេបានជ្រើសរើសយកក្រុមម្ចាស់ជើងឯក Bayern Munich។ Perisic កីឡាករសញ្ជាតិក្រូអាស៊ីរូបនេះបាននិយាយថាៈ ជាការសម្រេចចិត្តរបស់ខ្ញុំ ដូច្នេះដើម្បីខិតខំជាមួយអ្នករាល់គ្នា នឹងបញ្ចេញឲ្យអស់ពីសមត្ថភាព ដើម្បីទទួលបានជោគជ័យ។នៅពេល Bayern Munich បានទូរស័ព្ទមក ខ្ញុំមិនបានគិតច្រើនទេ ហើយខ្ញុំរីករាយដែលបានមកដល់ទីក្រុងមុយនិច។ រដូវកាលមុន បន្ទាប់ពីចប់ការប្រកួត World Cup ខ្ញុំត្រូវបានគេបោះបង់ចោល ដូច្នេះខ្ញុំមានការអាក់អន់ចិត្តជាបន្តបន្ទាប់។

Perisic ជាគោលដៅសម្រាប់ក្លឹបអឺរ៉ុបនៅមួយចំនួនហើយអតីតគ្រូបង្វឹក Jose Mourinho ក៏ធ្លាប់សម្តែងការចង់បានប៉ុន្តែ មិនទទួលការគាំទ្រពីក្រុមប្រឹក្សាភិបាលក្លឹបដើម្បីឈានដល់កិច្ចព្រមព្រៀងនោះទេ។

ប្រភព៖ foxsportsasia