បាល់ទាត់៖ ​កីឡាករ​ប្រេ​ស៊ី​ល Dani Alves​ បាន​ស៊ុត​បញ្ចូល​ទី​ក្នុង​ប្រកួត​ដំបូង​ នៃ​ការ​បង្ហាញខ្លួន​អោយ​ក្រុម​ថ្មី​លើទឹក​ដី​កំណើត Sao Paulo និង​ជា​គ្រាប់​ជ័យជំនះ​លើ Ceara ១–០ នៅ​ក្រប​ខណ្ឌ​លី​គ​កំពូល​ប្រេ​ស៊ី​ល Serie A​។

​​កីឡាករ​វ័យ ៣៦​ឆ្នាំ​រូប​នេះ​បាន​ចាក​ចេញពី​ក្លិប​ជើងឯក​បារាំង Paris Saint Germain​ កាល​ពី​ដើម​ខែ ​ក្រោយ​កិច្ចសន្យា​អស់​សុពលភាព​។ ​ទោះបី​ជា​មាន​តំណែង​ជា​ខ្សែ​ការពារ​ស្លាប​ស្តាំ តែ​ការ​បង្ហាញ​ខ្លួន​ប្រកួត​ដំបូង​ឲ្យ Sao Paulo, Dani Alves ​ត្រូវ​បាន​គ្រូ​បង្វឹក​ឲ្យ​ឡើង​មកលេង​ខ្សែបំរើ ហើយក៏​រក​គ្រាប់​បាល់​បាន​នៅ​នាទី​ទី៤០​។ ​

ថ្មីៗ​នេះ Dani Alves​ គឺជា​ប្រធាន​ក្រុម​ជំរើស​ជាតិ​ប្រេ​ស៊ី​ល​ក្នុង​ព្រឹត្តិការណ៍ Copa America ដែល​ប្រេ​ស៊ី​ល​ជា ជើងឯក​។ ​Dani Alves ​គឺជា​កីឡាករ​តែ​ម្នាក់​គត់​ដែល​ឈ្នះ​ពាន​សរុប៤០ ទាំង​ក្លិប​អាជីព និង​ជាមួយ​ក្រុម​ជំរើស​ជាតិ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ