លោក Jose Mourinho គ្មានក្លឹបដឹកនាំទេចាប់តាំងពីត្រូវបាន ក្រុមបិសាចក្រហម Manchester United បញ្ចប់តួនាទីនៅដំណាច់ឆ្នាំ២០១៨ នាខែធ្នូកន្លងមកនេះ។ អ្នកចាត់ការទូទៅអន្តរជាតិព័រទុយហ្គាលបានសារភាពថា ការអវត្តមានបង្ហាញខ្លួនដឹកនាំកូនក្រុមនៅទីលានប្រកួត នាំអោយរូបលោកមានអារម្មណ៏ធុញទ្រាន់ នឹងពេលវេលាដែលនៅទំនេរនេះបំផុត។

បច្ចុប្បន្នអតីតគ្រូបង្វឹក Porto, Real Madrid, InterMilan, Chelsea រូបនេះបានបើកទ្វារចំហរឪកាសផ្តល់ សំណើរ ពីសំណាក់ក្លឹបផ្សេងៗដែលចង់បានរូបលោក ទៅដឹកនាំក្រុម និង ជាចំណូលចិត្តរបស់លោកមានស្រាប់ ផងដែរនោះ។

ថ្លែងប្រាប់បណ្តាញសារពត៌មានអង់គ្លេសគ្រូបង្វឹកមានរហស្សនាមត្រូវបានគេស្គាល់ថា Special One ថា: ស្ថានភាពខ្ញុំពេលនេះគឺធ្ងន់ធ្ងរបំផុត និង ពោរពេញដោយភាពអផ្សុក ខ្ញុំមិនអាចទទួលយកនៅអ្វីដែលកំពុងជួបនៅពេលនេះទេ។ ខ្ញុំពិតជានឹកទីលាននឹកបាល់ទាត់បំផុត។