ក្លឹបបីសាចក្រហម Manchester United ត្រូវបានគេរាយការណ៍ថា ខិតជិតដល់កិច្ចព្រមព្រៀងដើម្បីនឹងចុះកុងត្រាយកអតីតកីឡាកររបស់ក្រុម Tottenham Hotspur គឺខ្សែប្រយុទ្ធ Fernando Llorente។
កីឡាករសញ្ជាតិអេស្ប៉ាញ Llorente បានចាកចេញពី Spurs នៅចុងបញ្ចប់រដូវកាលមុន បន្ទាប់ពីកុងត្រារបស់គេអស់ជាមួយក្លឹប។ ហើយពេលនេះបើតាមសារព័ត៌មានអ៊ីតាលី Gazzetta dello Sport ចុះផ្សាយថា កីឡាករវ័យ៣៤ឆ្នាំបានយល់ព្រមកុងត្រា២ឆ្នាំជាមួយក្រុមរបស់លោក Ole Gunnar Solskjaer។
United បានបរាជ័យក្នុងការរកអ្នកជំនួសកន្លែង Romelu Lukaku ដែលបានផ្ទេរទៅ Inter Milan ក្នុងតម្លៃ៧៤លានផោន។ Paulo Dybala និង Mario Mandzukic សុទ្ធតែជាកីឡាករបិសាចក្រហមចង់បាន តែចុងក្រោយទទេ។ ពេលនេះក្លឹបយក្សរបស់អង់គ្លេសមួយនេះបង្វែរការចាប់អារម្មណ៍លើ Llorente ដែលកំពុងគ្មានក្លឹបលេង៕
Man Utd ជិតយកបានខ្សែប្រយុទ្ធ Fernando Llorente មកជំនួស Lukaku
អត្ថបទទាក់ទង