ខ្សែប្រយុទ្ធ Antoine Griezmann បានចម្លងតាមតារាឆ្នើម Lionel Messi ដើម្បីរកបានគ្រាប់បាល់ និងចម្លងតាម LeBron James ដើម្បីអបអរលើការរកបានគ្រាប់បាល់ ប៉ុន្តែ វាបានក្លាយជារាត្រីដ៏ពិសេសរបស់គេសម្រាប់ក្រុម Barcelona កាលពីថ្ងៃអាទិត្យ ក្រោយពីរូបគេបានស៊ុតបាល់បញ្ចូលទី២គ្រាប់ ក្នុងពេលក្រុមខ្លួនបានយកឈ្នះលើក្រុម Real Betis ក្នុងលទ្ធផល ៥-២។
Griezmann បានធ្វើត្រាប់តាមតារាឆ្នើមកីឡាបាល់បោះ James តាមរយៈការធ្វើដូចជាការបោះក្រដាស់តូចៗឡើងទៅលើអាកាស ដើម្បីអបអរការរកគ្រាប់បាល់បញ្ចូលទីរបស់គេ នាកីឡដ្ឋាន Camp Nou ក្រោយពីបានស៊ុតបាល់កោងចូលជ្រុងម្ខាងនៃទីយ៉ាងល្អ ខណៈដែលរូបគេបានបញ្ជាក់ថា រូបគេរកបានគ្រាប់បាល់បែបនេះ ដោយសារតែគេបានមើលវីដេអូរបស់ Messi។
Griezmann បានឲ្យដឹងថា៖ «ខ្ញុំបានមើលឃើញ Leo ធ្វើបែបនេះក្នុងពេលហ្វឹកហាត់ ហេតុនេះ ខ្ញុំបានព្យាយាមចម្លងតាមរូបគេ។ សម្រាប់ការអបអរការរកបានគ្រាប់បាល់វិញ ខ្ញុំចូលចិត្តការធ្វើបែបនេះ ដោយសារតែ LeBron បានធ្វើអ៊ីចឹងដែរ ហេតុនេះ យើងបានព្យាយាមធ្វើបែបនោះ»។
ប៉ុន្តែ Griezmann បានក្លាយជាតារាឆ្នើមប្រចាំការប្រកយត ក្នុងពេលដែល Messi បានស្ថិតជាកីឡាករបម្រុង ដោយសារតែតារាឆ្នើមអាហ្សង់ទីនរូបនេះ ត្រូវសម្រាកព្យាបាលរបួសកំភួនជើង។ Barcelona ក៏បានបង្ហាញពីទម្រង់លេងយ៉ាងល្អឥតខ្ចោះដើម្បីឆ្លើយតបទៅនឹងការចាញ់ដ៏មិននឹកស្មានដល់នៅលើទឹកដីក្រុម Athletic Bilbao កាលពីចុងសប្តាហ៍មុនផងដែរ៕
ប្រភពព័ត៌មាន៖ worldsoccertalk
សូមចុចលីងនេះដើម្បីលៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង
Griezmann រកបាន២គ្រាប់ ខណៈ Barca លត់ Betis ចាស់ដៃ
អត្ថបទទាក់ទង