ត្រឹមតែរយៈពេល១ថ្ងៃ បន្ទាប់ពីក្រូអាស៊ី និងស៊ែប៊ី បានធ្វើការរិះគ្នាទៅវិញទៅមក ជុំវិញនិមិត្តសញ្ញារបស់គ្រោះមួយគ្រឿងនោះ ក្រុមម្ចាស់ជើងឯករបស់ប្រទេសទាំង២ បានឈានទៅវគ្គចែកពូលនៃក្របខ័ណ្ឌ Champions League រៀងៗខ្លួនកាលពីថ្ងៃអង្គារ។
ក្រុម Red Star Belgrade បានបញ្ចប់ក្នុងលទ្ធផលស្មើ ១-១ ក្នុងការប្រកួតជើងទី២របស់ពួកគេ ក្រោមស្នាដៃក្រុម Young Boys ក្នុងទីក្រុង Belgrade ដើម្បីឈានទៅវគ្គបន្តដោយសារតែគ្រាប់បាល់ក្រៅដី ខណៈដែលក្រុមទាំង២ បានបញ្ចប់ត្រឹមលទ្ធផលស្មើទាំង២ជើង ៣-៣។ ក្រុម Dinamo Zagreb ក៏បានបញ្ចប់ក្នុងលទ្ធផលស្មើ ១-១ នៅលើទឹកដីក្រុម Rosenborg ផងដែរ ប៉ុន្តែ បានឈានទៅវគ្គបន្តតាមរយៈការឈ្នះទាំង២ជើង ក្នុងលទ្ធផល ៣-១។
ស្របពេលជាមួយគ្នានេះ ក្រុម Olympiakos របស់ប្រទេសក្រិក បានទទួលជ័យជម្នះក្នុងលទ្ធផល ២-១ នៅលើទឹកដីក្រុម Krasnodar ដើម្បីឈានទៅវគ្គជាមួយនឹងជ័យជម្នះទាំង២ជើងក្នុងលទ្ធផល ៦-១។ នៅមុនពេលការប្រកួតរបស់ពួកគេនៅលើទឹកដីខ្លួនឯង ជាមួយនឹងក្រុមម្ចាស់ជើងឯករបស់ស្វ៊ីស អ្នកគាំទ្ររបស់ក្រុម Red Star បានបង្កើតឲ្យមានភាពចម្រូងចម្រាស់ តាមរយៈការចតរថគ្រោះទាហានជំនាន់យូហ្គោស្លាវី នៅខាងក្រៅកីឡដ្ឋាន Marakana របស់ពួកគេ។
រថគ្រោះនេះ ត្រូវបានតុបតែងជាមួយនឹងឡូហ្គោរបស់ក្លិប និងត្រូវបានដាក់តាំងដោយរថយន្តស្ទូចមួយគ្រឿង។ នៅទំព័រ Facebook របស់ខ្លួន ក្លិបនេះ បានបញ្ជាក់ថា វាគ្រាន់តែជាការតុបតែងដើម្បីធ្វើឲ្យមានការទាក់ទាញប៉ុណ្ណោះ៕
ប្រភពព័ត៌មាន៖ Channel News Asia
សូមចុចលីងនេះដើម្បីលៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង