បាល់ទាត់៖ កីឡាករ Lionel Messi ត្រូវបានគេរាយការណ៍ថា នឹងត្រូវអវត្តមានពីទីលានរយៈពេលជាង ១ខែបន្តទៀតពីក្លិបរបស់ខ្លួន ដោយសារតែបញ្ហារបួសកំភួនជើងរបស់គេបានរើឡើង អំឡុងពេលសម្រាកព្យាបាលត្រៀមរដូវកាលថ្មី។
គួរបញ្ជាក់ឱ្យដឹងថា Messi នៅមិនទាន់បានចូលលេងជាមួយ FC Barcelona នៅឡើយទេសម្រាប់រដូវកាល២០១៩/២០២០នេះ ដោយសារតែបញ្ហារបួសកំភួនជើងរបស់គេ ដែលបានកើតឡើងតាំងពីអំឡុងរដូវក្តៅមកម្ល៉េះ។ មុននេះដែរក្លិបសង្ឃឹមថា របួសរបស់ Messi អាចនឹងជាសះស្បើយមុនការប្រកួតទល់នឹងក្រុម Osasuna នាចុងសប្ដាហ៍នេះ ប៉ុន្តែយ៉ាងណាក្តីប្រភពដែលនៅកៀកកិតនឹងក្លិប Barcelona បានបង្ហើបពីការអវត្តមានបន្តយ៉ាងហោចណាស់ ៤សប្ដាហ៍បន្ថែមទៀត របស់កីឡាករសញ្ជាតិអាហ្សង់ទីនរូបនេះ។
ដំណឹងដ៏គួរឱ្យភ្ញាក់ផ្អើលនេះមានន័យថា Messi នឹងត្រូវអវត្តមានសម្រាប់ការប្រកួតទល់នឹងក្រុម Valancia, Granada, Villareal ព្រមទាំងការប្រកួតដំបូងរបស់ Barcelona នៅ Champions League រដូវកាលនេះទៀតផង។ យ៉ាងណាក្តីនេះអាចជាការបើកផ្លូវ ឱ្យមានភាគរយកាន់តែខ្ពស់បន្ថែមទៀត ក្នុងការនាំយក Neymar ត្រឡប់មកវិញ ស្របពេលតំបន់ប្រយុទ្ធរបស់ Barcelona កំពុងមានបញ្ហា៕
អត្ថបទ៖ ខន មេសា Via: BTV
សូមចុចលីងនេះដើម្បីលៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង