ក្លិប​ Sevilla ហាក់​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ​គឺជា​ក្លិប​ដែល​មាន​ភាគរយ​ខ្ពស់​នាំ​មុខ​គេ​ ក្នុង​ការ​នាំ​យក​ខ្សែប្រយុទ្ធ Mariano Diaz ពី​ក្លិប​ Real Madrid ខណៈ​ដែល​ប្រភព​ច្បាស់​ការ​មួយ​ពី Marca ក៏បាន​ឱ្យ​ដឹង​ថា Sevilla កំពុង​តាម​យ៉ាង​កៀក​គិត ​ធ្វើ​យ៉ាង​ណា​ចរចា​នាំ​យក​ខ្សែប្រយុទ្ធ​វ័យ ​២៦​ឆ្នាំនេះ​ឱ្យ​បាន​មុន​ទីផ្សារ​ដោះដូរ​កីឡាករ​រដូវ​កាល​នេះ​បិទ​បញ្ចប់​។

​កីឡាករ Mariano Diaz ហាក់​មិនសូវ​កាក់កប​ប៉ុន្មាន​ឡើយ​នៅ​ទឹកដី​អេ​ស្ប៉ា​ញ ​បន្ទាប់ពី​រូបគេ​បង្ហាញ​ខ្លួន​បានតែ​ ១៣​ប្រកួត​ប៉ុណ្ណោះ​ជាមួយ​ក្លិប Real Madrid បន្ទាប់ពី​ចាកចេញ​ពី Lyon កាលពី​ឆ្នាំ​២០១៨​។​ យ៉ាងណាក៏ដោយ​ក្រៅ​តែ​ពី​ព័ត៌មាន​ពី​ការផ្ទេរ​ទៅកាន់ Sevilla, ក្លិប AS Monaco និង AC Milan ក៏​ត្រូវ​បាន​គេ​រាយការណ៍​ថា ​បាន​បង្ហាញ​ចំណាប់អារម្មណ៍​ទៅលើ​កីឡាករ​រូប​នេះ​ផង​ដែរ​។​

ដោយ​ឡែក​ចំពោះ​សំណួរ​ពី​អ្នកសារព័ត៌មាន​ ជុំវិញ​ការផ្ទេរ​យក Mariano Diaz នេះ​លោក Jose Castro បាន​បង្ហើប​តម្រុយ​មួយ​ថា​ “​ខ្ញុំ​សុំ​មិន​និយាយ​អ្វី​ទាំងអស់​អំពី​កីឡាករ ​ដែល​មិន​មែន​ជា​របស់​ក្លិប​យើង ​ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ ​ចាប់​ពី​ពេល​នេះ​រហូតដល់​មុន​ទីផ្សារ​កីឡាករ​បិទ​បញ្ចប់ អ្វីៗ​ក៏​អាច​កើតមាន​បាន​ដែរ​”៕

សូមចុចលីងនេះដើម្បីលៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង