ខ្សែប្រយុទ្ធដាណឺម៉ាក Kasper Dolberg បានសំរេចក្នុងការផ្ទេរពី Ajax Amsterdam ទៅកាន់ក្លិបបារាំង Nice ហើយជាមួយនឹងតំលៃផ្ទេរ ២០លានអឺរ៉ូ។ កីឡាករវ័យ ២១ឆ្នាំរូបនេះ បានមកក្លិបជោគជ័យជាងគេនៅលីគកំពូលហូឡង់ Ajax Amsterdam កាលពីឆ្នាំ២០១៦ និងបានបង្ហាញខ្លួនបានសរុប ៧៨ប្រកួតហើយស៊ុតបញ្ចូលទី ៣៣គ្រាប់ និងជាសមាជិកសំខាន់ដែលជួយក្រុមឈ្នះជើងឯកក្នុងស្រុក ២ និងឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ UEFA Champions League រដូវកាលមុន។
Kasper Dolberg ក៏ជាប់ជំរើសជាតិដាណឺម៉ាកផងដែរ បង្ហាញខ្លួនបាន ១៣ប្រកួតស៊ុតបញ្ចូលទីបាន ៣គ្រាប់។ Dolberg ធ្លាប់ឈ្នះពានកីឡាករយុវជនឆ្នើមប្រចាំរដូវកាល២០១៦–១៧ ផងដែរ។ Dolberg នឹងបង្ហាញខ្លួនអោយក្លិបថ្មី OCG Nice ដែលទើបតែមានការកាន់កាប់ដោយអ្នកវិនិយោគថ្មី ដែលជាមហាសេដ្ឋីអង់គ្លេសដែលកំពុងវិនិយោគក្រុមប្រណាំងកង់ INEOS អតីត Team Sky ផងដែរ។ រដូវកាលថ្មីនេះ Nice ដែលស្ថិតក្រោមការដឹកនាំរបស់ Patrick Vieira ទើបតែចាញ់ Marseille ២–១ តែនៅតែស្ថិតក្នុងលំដាប់ Top ៥ នៅលីគកំពូលបារាំងនៅឡើយ៕
សូមចុចលីងនេះដើម្បីលៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង