ខ្សែប្រយុទ្ធ Gareth Bale បានស៊ុតបាល់បញ្ចូលទី២គ្រាប់ ដើម្បីជួយឲ្យក្រុម Real Madrid ដណ្តើមបានលទ្ធផលស្មើ ២-២ នៅលើទឹកដីក្រុម Villarreal ក្នុងការប្រកួតក្របខ័ណ្ឌ La Liga កាលពីថ្ងៃអាទិត្យ ប៉ុន្តែ តារាឆ្នើមអន្តរជាតិវេលស៍រូបនេះ បានបញ្ចប់រាត្រីប្រកួតនោះទាំងការខកចិត្ត ខណៈដែលរូបគេបានរងពិន័យកាតក្រហមនៅនាទីបន្ថែមសម្រាប់ការទទួលបានកាតលឿង២លើក។
ក្រុម Real បានជួបបញ្ហាដោយសារតែការរបួសកីឡាករក្នុងតំបន់ប្រយុទ្ធដល់ទៅ៦នាក់ និងបានរបូតគ្រាប់បាល់នៅនាទី ទី១១ នៅពេលដែលប្រធានក្រុម Sergio Ramos បានធ្វើឲ្យបាត់បង់បាល់នៅពាក់កណ្តាលតារាង ហើយក្រុម Villarreal បានវាយសម្រុកយ៉ាងរហ័ស ដោយ Gerard Moreno ជាអ្នករកបានគ្រាប់បាល់បញ្ចូលទី។ Bale បានរកគ្រាប់បាល់តាមស្មើវិញនៅជិតបញ្ចប់ការប្រកួតនៃតង់ទី១ តាមរយៈការស៊ុតបាល់បញ្ចូលទីយ៉ាងល្អ ក្រោយពីការបញ្ជូនបាល់ឆ្លងពីសំណាក់កីឡាករ Dani Carvajal ប៉ុន្តែ ក្រុម Villarreal បានរក្សាការនាំមុខរបស់ខ្លួននៅនាទី ទី៧៤ តាមរយៈកីឡាករ Moi Gomez ក្រោយពីគ្រាប់បាល់របស់ Karim Benzema មិនត្រូវបានយកជាផ្លូវការ ដោយសារតែជាបាល់ offside។
Bale មានកំណត់ត្រាដ៏ជោគជ័យមួយក្នុងពេលលេងនៅលើទឹកដីក្រុម Villarreal ដោយបានស៊ុតបាល់បញ្ចូលទីនៅទីនោះនៅថ្ងៃដែលបានបង្ហាញខ្លួនជាលើកដំបូងរបស់គេសម្រាប់ក្រុម Real កាលពីឆ្នាំ២០១៣ ក្រោយពីបំពេញការផ្ទេរក្នុងតម្លៃខ្លួន១០០លានអឺរ៉ូរបស់គេពីក្លិប Tottenham Hotspur និងបានរកគ្រាប់បាល់បញ្ចូលទីក្នុងពេលក្រុមខ្លួនយកឈ្នះ ៣-២ កាលពីឆ្នាំ២០១៧ និងស្មើ ២-២ កាលពីឆ្នាំ២០១៨៕
ប្រភពព័ត៌មាន៖ Channel News Asia
សូមចុចលីងនេះដើម្បីលៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង