ក្របខ័ណ្ឌ Serie A បានប្រគល់ស្លាកសញ្ញានៅលើអាវដល់ដល់គ្រប់អ្នកឈ្នះនៃពានរង្វាន់កិត្តិយស ផ្ទាល់ខ្លួន (Award)របស់ពួកគេកាលពីរដូវកាលមុន ប៉ុន្តែអ្វីដែលប្លែកគឺមាន តែកីឡាករម្នាក់ប៉ុណ្ណោះដែលមិនបាន ពាក់សញ្ញាសម្គាល់នេះនៅលើអាវគឺ Crsitiano Ronaldo បើទោះបីជារូបគេជាប់ឈ្មោះជា(Player of the Season)ក្រោយស៊ុតបាល់បញ្ចូលទីចំនួន ២១គ្រាប់និងបានបង្កើតឪកាសអោយមិត្តរួមក្រុមស៊ុតបញ្ចូលទី(Assist)បាន ៨ដងជួយ Juventus លើកពាន SerieA លើកទី៨ ជាប់ៗគ្នាកាលពីរដូវកាលមុន។

ផ្លាកសញ្ញានេះគឺនិងត្រូវផ្តល់អោយដល់អ្នកចាំទី, ខ្សែការពារ ,ខ្សែបម្រើ និងខ្សែប្រយុទ្ធ ព្រមទាំងអ្នកលេង វ័យក្មេងដែលឈ្នះពានប្រចាំឆ្នាំផងដែរ។ ប៉ុន្តែគ្រប់អ្នកឈ្នះអាចមានសិទ្ធិប្រើប្រាស់និងមិនប្រើប្រាស់ស្លាកសញ្ញានេះខណៈដែល Cristiano Ronaldo បានសម្រេចមិនពាក់ដោយមានមានមូលហេតុតែមួយគត់នោះគឺរូបគេ ទុកថាខ្លួនមានសមត្ថភាពដូចមិត្តរួមក្រុមដ៏ទៃទៀតប៉ុណ្ណោះ។

កីឡាករទាំង ៥ នាក់បានពាក់អាវមានភ្ជាប់ផ្លាកសញ្ញាថ្មីរបស់ពួកគេនៅរយៈពេល ២ សប្តាហ៍ដំបូងនៃការប្រកួតរដូវកាលថ្មីបន្ទាប់ពីពួកគេបានឈ្នះពានកិត្តិយសផ្ទាល់ខ្លួនកាលពីរដូវកាលមុន មានដូចជាៈអ្នកចាំទី Samir Handanovic របស់ក្រុម Inter Milan,ខ្សែការពារ Kalidou Koulibaly របស់ Napoli និងខ្សែបម្រើ Sergej Milinkovic-Savic របស់ក្រុម Lazio ព្រមទាំងខ្សែប្រយុទ្ធអ៊ីតាលី Fabio Quagliarella គឺបានឈ្នះពានកីឡាករលេងល្អកាលពីរដូវកាលមុន ខណៈខ្សែបម្រើ Nikolo Zaniolo របស់ Roma បានឈ្នះពានកីឡាករលេងល្អវ័យក្មេង៕

សូមចុចលីងនេះដើម្បីលៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង