ក្លឹបយក្សតួគី Galatasaray បានបញ្ជាក់ពីការចុះហត្ថលេខានាំយកខ្សែប្រយុទ្ធចាស់វស្សា Radamel Falcao ពីក្លឹប Monaco ដោយគ្មានតម្លៃខ្លួនក្នុងកិច្ចសន្យារយៈពេល ៣ឆ្នាំបន្ទាប់ពីរូបគេមិនបានបង្ហាញខ្លួនសម្រាប់យុទ្ធនាការចាប់ផ្តើមរដូវកាលថ្មី Ligue១ ដោយសារបញ្ហារបួសកជើង។ ទីបំផុត Falcao ត្រូវបានស្វាគមន៍ដោយហ្វូងអ្នកគាំទ្ររាប់ពាន់នាក់នៅពេលដែលគាត់បានមកដល់ទីក្រុងអ៊ីស្តង់ប៊ុលកាលពីយប់ថ្ងៃអាទិត្យ។
បច្ចុប្បន្នស្ថិតក្នុងវ័យ ៣៣ឆ្នាំរូបនេះ បានផ្ទេរពី At.Madrid មក Monaco កាលពីឆ្នាំ២០១៣ ខណៈដែលរូបគេបានជួយដឹកនាំក្លឹប លើកពាន Ligue ១ រដូវកាល ២០១៦-១៧ និងរកបាន ៨៣គ្រាប់កំលុងពេលស្នាក់នៅជាមួយក្រុមនិងធ្លាប់លេងក្នុងលក្ខណ្ឌខ្ចីជើងជា មួយក្លឹប Chelsea និង Man.United។
Falcao គឺជាអ្នកស៊ុតបាល់បញ្ចូលទីច្រើនជាងសម្រាប់ជម្រើសជាតិកូឡុំប៊ីដោយស៊ុតបាល់បញ្ចូលទីចំនួន ៣៤គ្រាប់ក្នុងការបង្ហាញខ្លួនចំនួន ៨៩លើកព្រមជាមួយការប្រកួត នៅ Copas America ចំនួន ៣លើកក៏ដូចជាការប្រកួត World Cup ឆ្នាំ២០១៨ ផងដែរ។
សូមចុចលីងនេះដើម្បីលៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង