កីឡាករសញ្ជាតិឈីលី Alexis Sanchez ទើបតែផ្លាស់ទៅ Inter Milan ក្នុងកិច្ចសន្យាខ្ចីជើងរយៈពេល ១០ខែកាលពីសប្តាហ៍មុនក៏ដោយក៏ក្លឹប Man.United នៅតែផ្តល់ប្រាក់ឈ្នួល ៤០០,០០០ ផោន (៤៨៤.០០០ ដុល្លារ)ក្នុងមួយសប្តាហ៍។

យ៉ាងណាមិញ Sanchez បរាជ័យក្នុងការបង្ហាញទម្រង់លេងដើម្បីបំពេញក្តីបំណង Man United ក្រោយពីចុះហត្ថលេខារូបគេពី Arsenal ក្នុងកិច្ចសន្យា ៤ឆ្នាំកន្លះកាលពីខែមករា ឆ្នាំ២០១៨ ដោយស៊ុតបញ្ចូលទីបានតែ ៥ដងប៉ុណ្ណោះក្នុងការបង្ហាញខ្លួនចំនួន ៤៥ប្រកួត។

ទោះបីជាយ៉ាងណាក៏ដោយគាត់បានចាប់ផ្តើម ៣១ដងក្នុងចំណោម ៧៧ប្រកួតអោយបិសាចក្រហម កីឡាករអន្តរជាតិឈីលីរូបនេះចូលលេងបានតែ៩០នាទីពេញត្រឹមតែ ១៣លើកប៉ុណ្ណោះ។ Sanchez បានប្រាប់ BBC ថា: ខ្ញុំតែងតែនិយាយទៅកាន់មិត្តភក្តិរបស់ខ្ញុំថា ខ្ញុំចង់លេង។ ប្រសិនបើពួកគេអនុញ្ញាតឲ្យខ្ញុំលេង ខ្ញុំនឹងព្យាយាមឲ្យអស់ពីលទ្ធភាព។ ពេលខ្លះខ្ញុំលេង ៦០នាទីបន្ទាប់ខ្ញុំនឹងមិនលេងការប្រកួត បន្ទាប់ទៀតទេ ហើយខ្ញុំក៏មិនដឹងពីមូលហេតុដែរ។

សូមចុចលីងនេះដើម្បីលៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង