ក្រុមជើងឯកពិភពលោក ២០០៦ អ៊ីតាលីបានបន្តកំណត់ត្រាឈ្នះ ១០០% ក្នុងពូល បន្ទាប់ពីវាយបកយកឈ្នះម្ចាស់ផ្ទះអាមេនី ៣–១ ក្នុងការប្រកួតជំរុះ Euro 2020 ក្នុងពូល J។ ក្រុមម្ចាស់ផ្ទះមានគ្រាប់បាល់នាំមុខមុនដោយ Aleksandre Karapetian តាំងពីនាទីទី១១ តែត្រូវបានក្រុមភ្ញៀវតាមស្មើវិញដោយខ្សែប្រយុទ្ធ Torino, Andre Belotti នៅនាទីទី២៨។
តែមុនចប់វគ្គទីមួយនេះ ក្រុមអាមេនី បានបាត់បង់កីឡាករម្នាក់ គឺអ្នកស៊ុតបញ្ចូលទី Aleksandre Karapetian ក្រោយទទួលបានកាតលឿងទីពីរបណ្ដេញចេញពីការប្រកួត។ គ្នាច្រើនជាងក្រុមម្ចាស់ផ្ទះ ក្រុមភ្ញៀវអ៊ីតាលីមិនអោយ ៣ពិន្ទុផុតពីដៃឡើយ តែត្រូវរង់ចាំដល់នាទីទី៧៧ ទើបរកគ្រាប់នាំមុខលើកដំបូងបានដោយ Lorenzo Pellegrini ហើយ Andre Belotti សំរាប់គ្រាប់ទី២ របស់ខ្លួនបានសំរេចនៅនាទីទី៨០ ទទួលបាន៣ពិន្ទុអោយអ៊ីតាលីយកឈ្នះការប្រកួតនេះ។
ក្រុមរបស់លោក Roberto Mancini នៅពេលនេះឆ្លងកាត់ ៥ប្រកួតឈ្នះទាំង៥ មាន ១៥ពិន្ទុពេញ ដាច់ក្រុមលេខ២ ហ្វាំងឡង់ ៣ពិន្ទុ តាមពីក្រោយដោយលេខ៣ បូស្នៀ មាន ៧ពិន្ទុ, អាមេនី ៦ពិន្ទុ, ក្រិក ៤ពិន្ទុ និង លិកតិនស្តាញ មាន ០ពិន្ទុ៕
សូមចុចលីងនេះដើម្បីលៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង