លោក Gareth Southgate នឹងដាក់ឲ្យខ្សែប្រយុទ្ធកំពុងឡើងទម្រង់លេង Harry Kane នៅពេលប្រកួតជាមួយនឹងក្រុមបាល់ទាត់ជម្រើសជាតិកូសូវ៉ូ នៅរាត្រីនេះ ប៉ុន្តែ អ្នកចាត់ការទូទៅរបស់ក្រុមជម្រើសជាតិអង់គ្លេសរូបនេះ គ្រោងធ្វើការផ្លាស់ប្តូរកីឡាករជាច្រើនក្នុងជម្រើសដំបូង សម្រាប់ការប្រកួតជម្រុះ Euro ឆ្នាំ២០២០។
Kane ប្រធានក្រុមនៃក្រុមជម្រើសជាតិអង់គ្លេស បានស៊ុតបាល់បញ្ចូលទី៣គ្រាប់ ក្នុងពេលក្រុមខ្លួនបានយកឈ្នះលើក្រុមជម្រើសជាតិប៊ុលហ្គារី ក្នុងលទ្ធផល ៤-០ កាលពីថ្ងៃសៅរ៍ ស្របបេលដែលក្រុមរបស់លោក Southgate បានកត់ត្រាជ័យជម្នះពីការប្រកួតវគ្គចែកពូល A ៣លើកជាប់ៗគ្នា។ ខ្សែប្រយុទ្ធរបស់ក្លិប Tottenham រូបនេះ ហាក់ស្ថិតក្នុងទម្រង់លេងយ៉ាងល្អបំផុតរបស់គេ ក្រោយពីបានជាសះស្បើយពីរបួសកជើង ដែលបានញាំញីលើរូបគេកាលពីរដូវកាលមុន។
វាត្រូវបានគេរំពឹងទុកថា លោក Southgate អាចនឹងមិនដាក់ឲ្យ Kane ចូលលេងឡើយ ដើម្បីទុកកម្លាំងរបស់គេ នៅមុនពេលកម្មវិធីប្រកួតដ៏មមាញឹកសម្រាប់ក្លិប និងប្រទេសរបស់គេ។ ប៉ុន្តែ ស្របពេលដែលលោក Southgate បានបញ្ជាក់ថា លោកនឹងធ្វើឲ្យក្រុមរបស់ ក្លែវក្លា នៅកីឡដ្ឋាន St Mary’s ហើយតារាឆ្នើម Kane មិនរងឥទ្ធិពលឡើយ ក្រោយពីការលេងបានយ៉ាងល្អក្នុងយុទ្ធនាការនេះ។ លោក Southgate បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃចន្ទថា៖ «ខ្ញុំគិតថា អ្នកអាចមានកីឡាករម្នាក់ដែលមិនអាចបំភ្លេចចោលបាន ពីព្រោះវាពិតជាផ្លូវដ៏គ្រោះថ្នាក់មួយសម្រាប់ក្រុមណាក៏ដោយ ហើយវាមិនមែនជាទីតាំងដ៏មានសុវត្ថិភាពសម្រាប់កីឡាករម្នាក់ឡើយ»៕
ប្រភពព័ត៌មាន៖ Channel News Asia
សូមចុចលីងនេះដើម្បីលៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង