លោកគ្រូបង្វឹក Arsene Wenger បានបង្ហើបថាក្រុមកាំភ្លើងធំ Arsenal សឹងតែមានឱកាសទិញបានតារាឆ្នើម Lionel Messi ពីក្លឹបអ្នកមានបុណ្យ FC Barcelona ទៅហើយកាលពីឆ្នាំ២០០៣ ប៉ុន្តែបែរជាខកខានឱកាសទៅវិញ។
ក្រុមរហស្សនាមថាកាំភ្លើងធំបានយក Cesc Fabregas ពី Barcelona តែ Wenger សោកស្ដាយដែលមិនប្រឹងប្រែងយក Messi ក្នុងពេលជាមួយគ្នាដែរ។ កាលណោះ Messi, Pique និង Fabregas ហ្វឹកហាត់ថ្នាល Barca ហើយមានតែ Messi ប៉ុណ្ណោះនៅអេស្ប៉ាញ ស្របពេល Pique ទៅ Man Utd ហើយ Fabregas ទៅ Arsenal។
អ្នកដឹកនាំទូទៅលោក Arsene Wenger បាននិយាយបន្តទៀតថា: “អ្នកត្រូវរស់នៅជាមួយវិប្បដិសារីអស់មួយជីវិត។ ពួកយើងបានពិភាក្សាការផ្ទេរ Messi នៅពេលទិញបាន Fabregas ដោយសារពួកគេទាំងពីរលេងជាមួយគ្នា ប៉ុន្តែ Messi កាលណោះត្រូវបាន Barcelona បដិសេធដាច់ខាតគឺមិនព្រមលក់”។ អតីតអ្នកចាត់ការសញ្ជាតិបារាំងនិយាយដូច្នេះ៕
សូមចុចលីងនេះដើម្បីលៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង