ជើងខ្លាំងគុនថៃ Nong-O Gaiyanghadao នៅតែអាចការពារខ្សែក្រវាត់របស់ខ្លួន ONE Bantamweight Muay Thai World Title ជាលើកទី២ ក្រោយឈ្នះពិន្ទុ Brice Delval នៅសង្វៀន ONE: IMMORTAL TRIUMPH នាយប់ថ្ងៃទី ៦ ខែ កញ្ញា ឆ្នាំ ២០១៩ ដែលរៀបចំនៅប្រទេសវៀតណាមលើកដំបូង។

១-Nong-O នៅតែការពារខ្សែក្រវាត់បានដដែល


គ្រាន់តែផ្ដើមទឹកដំបូង Nong-O ទាត់ចេញយ៉ាងច្រើនជើងដើម្បីគំរាម Delval ប៉ុន្តែ កីឡាករអាល់ហ្សេរី អាចធាក់ទប់ធ្វើឲ្យម្ចាស់ខ្សែក្រវាត់ដួលលើរេញ។ ហើយទឹកទី២រឹតតែល្អមើលដោយ Nong-O ទាត់ចូលចំក្រោមក្លៀកជាច្រើនជើង ខណៈដែល Delval គិតតែពីសម្រុកប្រើកណ្ដាប់និងឡើងជង្គង់ហោះបានម្ដង។ ម្ចាស់ខ្សែក្រវាត់គ្រប់គ្រងស្ថានការណ៍លើ កីឡាករមានរហស្សនាម The Truck ដោយទាត់ឡើងវៀចជើងលែងហ៊ានចូលហើយថែមម៉ាត់ចំ២ដៃចំគោលដៅល្អទៀត។ Nong-O ដកថយបន្តិចនៅចុងទឹកទី៤ បន្ទាប់ពីចំណេញការទាត់ ៤ជើងចំៗគំក្លៀក។ ទឹកទី៥ ក៏មិនខុសទឹកមុនដែរ កីឡាករវ័យ២០ឆ្នាំមកពី អាល់ហ្សេរី ខំដើរចូល តែ កីឡាករថៃនៅតែទប់និងទាត់ចូលជាញឹកញាប់។

ទីបំផុត Nong-O នៅតែអាចការពារខ្សែក្រវាត់បានដដែលក្រោយឈ្នះម្ចាស់ខ្សែក្រវាត់ S1 Muay Thai World Champion ជនជាតិអាល់ហ្សេរីដោយពិន្ទុ ។ Nong-O ថ្លែងថា ៖«គូប្រកួតរបស់ខ្ញុំខ្ពស់ជាងខ្ញុំ ដូច្នេះខ្ញុំបានហ្វឹកហាត់ច្រើនជាងមុន។ សូមអរគុណដល់គ្រូបង្វឹក អរគុណដល់គ្រួសាររបស់ខ្ញុំ។ ខ្ញុំសប្បាយចិត្តដែលបានឡើងការពារខ្សែក្រវាត់ឈ្នះម្ដងហើយម្ដងទៀត។

វីដេអូ៖ Nong-O និង Delval


២-Panpayak Jitmuangnon យកឈ្នះ Masahide Kudo

ចូលទឹកទី១ Panpayak ទាត់ត្រូវប្រដាប់ការពាររបស់ Kudo ប៉ុន្តែសម្រាកបន្តិចក៏បន្តការប្រកួតបានធម្មតាវិញ។ Kudo មិនញញើតឡើយដោយដើរចូលរហូតប៉ុន្តែ Panpayak ប្រើដៃឆ្វេង និង ទាត់បានល្អដែរ។ ទឹកទី២ ម្ចាស់ខ្សែក្រវាត់ Muay Thai World Champion ៥សម័យកាល និងជើងខ្លាំងជប៉ុនសម្រុកគ្នាល្អមើល តែកីឡាករថៃធាក់អុកគូថរួមទាំងការម៉ាត់ឆ្វេង នឹងស្ដាំចូលគោលដៅជាច្រើន។ ទោះមុខឡើងក្រហមប៉ាំង ប៉ុន្តែ Kudo នៅតែដើរចូលមិនប្រណី ដែលធ្វើឲ្យជើងខ្លាំងថៃកុនម្ដងៗដែរ ប៉ុន្តែ Panpayak ចាំត្រងកណ្ដាប់ដៃនិងទាត់ចំៗជាងគូប្រកួត។ ចុងក្រោយ កីឡាកររហស្សនាម «The Angel Warrior» របស់ថៃ ឈ្នះកីឡាករជប៉ុនដោយពិន្ទុជាឯកច្ឆន្ទ។ នេះជាជ័យជម្នះលើកទី ២៤៥ ក្នុងប្រកួត ២៨៨ លើករបស់ Panpayak។

វីដេអូ៖ Panpayak និង Kudo

សូមចុចលីងនេះដើម្បីលៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង