កីឡាការិនីមានឈានជ័រវៀតណាម Bi Nguyen ឈ្នះពិន្ទុកីឡាការិនីឥណ្ឌា Puja Tomar Bi Nguyen ដោយ Bi ធ្វើបានល្អនៅទឹកទី១ដោយវ៉ៃចំគោលដៅលើឌា Puja Tomar និងបន្តដើរចូលម៉ាត់ ខណៈដែលកីឡាការិនីឥណ្ឌាសុខចិត្តចាំត្រងនិងធាក់ផ្ទប់វិញ។
ថ្វីបើកីឡាករការិនី Puja ធាក់ដួលពីរដងនៅដើមទឹកប៉ុន្តែ Nguyen នៅតែដើរចូលបុកនៅទឹកទី៣រហូតវ៉ៃមួយកែងធ្វើឲ្យកីឡាការិនីឥណ្ឌាបែកឈាមពេញមុខនិងផ្អាកការប្រកួតដោយមើលរបួសមួយសន្ទុះ។
វីដេអូ៖ Bi Nguyen និង Puja ៖
យ៉ាងណាក្ដី Bi Nguyen ដែលមានឈាមជ័រវៀតណាមតែប្រកួតតំណាងឲ្យអាមេរិកនោះ បានយកឈ្នះ Puja Tomar ដោយពិន្ទុក្នុងប្រទេសទម្ងន់ Muay Thai Women’s Atomweight។ Bi Nguyen ថ្លែងថា៖«សូមអរគុណដល់ ONE ដែលនាំការប្រកួតអស្ចារ្យមកវៀតណាម។ ហើយសូមអរគុណក្រុមគ្រួសារនៅវៀតណាមដែលបានទទួលយ៉ាងកក់ក្ដៅ។ ខ្ញុំសប្បាយណាស់ចំពោះជ័យជម្នះនេះ»។
ចំណែកឯអ្នកលេងគុនថៃ Kulabdam ឈ្នះពិន្ទុកីឡាករបារាំងទាំង Bobo Sacko ទាំងលំបាកថ្វីបើ Kulabdam បានម៉ាត់ចូលពីរដៃធ្វើឲ្យអាជ្ញាកណ្ដាលរាប់ Bobo ដល់៨នៅទឹកទី២ក្ដី ប៉ុន្តែទឹកទី៣ Bobo ដើរសម្រុកវិញសឹងធ្វើឲ្យកីឡាករថៃដកឃ្លាមិនរួច។ ទោះបីកីឡាករទាំងពីរវ៉ៃចូលចិត្តឱបបន្តិចប៉ុន្តែ Kulabdam ចេញដៃច្បាស់ៗសងវិញ។ ទីបំផុតអ្នកលេងមួយថៃ ឈ្នះ Bobo ដោយពិន្ទុទាំងយ៉ាប់យ៉ឺន។
វីដេអូ៖ Kulabdam និង Bobo
សូមចុចលីងនេះដើម្បីលៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង