ស្ថានីយទូរទស្សន៍អ៊ីតាលីមួយ បានបញ្ចប់ការសហការជាមួយអ្នកវិភាគបាល់ទាត់ម្នាក់ បន្ទាប់ពីបានប្រើប្រាស់ពាក្យសំដីរើសអើសលើខ្សែប្រយុទ្ធ Inter Milan គឺកីឡាករ Romelu Lukaku។
ក្នុងឱកាសអញ្ជើញចូលក្នុងកម្មវិធីទូរទស្សន៍ Top Calcio 24 អ្នកវិភាគដែលមានឈ្មោះថា Luciano Passirani បាននិយាយថា បើកីឡាករណាហ៊ានតែប្រជែងមួយស្មើជាមួយ Lukaku គេនឹងសម្លាប់អ្នក ហើយមានផ្លូវឈ្នះគេតែមួយគត់គឺប្រហែលជាត្រូវអោយចេក ១០ផ្លែទៅគេហូប។ អ្នកដឹកនាំកម្មវិធីលោក Fabio Ravezzani បាននិយាយថា ទោះបីជា Passirani ក្រោយបានចេញមកសុំទោស ក៏ដោយលោកនឹងមិនសហការជាមួយគាត់បន្តទៀតទេ ក្នុងកម្មវិធីទូរទស្សន៍របស់លោក។
Romelu Lukaku ដែលផ្ទេរពីបិសាចក្រហម Manchester United មកកាន់ Inter Milan គឺជាអ្នករកបានគ្រាប់ជ័យជំនះអោយ Inter Milan ឈ្នះ Udinese ១–០ កាលពីថ្ងៃសៅរ៍បន្តគ្រប់គ្រងតារាងមាន ៩ពិន្ទុពេញ។ ថ្មីៗនេះដែរ Lukaku ក៏ទទួលបានការរើសអើងនៅទឹកដី Cagliari ដែរនៅពេលស៊ុតបាល់ ១១ម៉ែត្រអោយ Inter Milan ឈ្នះ ២–១៕
សូមចុចលីងនេះដើម្បីលៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង