ខ្សែការពារ និងខ្សែប្រយុទ្ធ ជាតំណែងកីឡាករ ដែលក្លឹបនៃកម្មវិធីអឺរ៉ុបភាគច្រើន នាំគ្នាទិញចូលនៅក្នុងរដូវកាល ២០១៩/២០ នេះ។ ក្នុងរបាយការណ៍ទិដ្ឋភាពក្លឹបកម្មវិធីអឺរ៉ុប បានបញ្ជាក់យ៉ាងច្បាស់ថា ក្លឹបទាំង ៨០ ដែលលេងក្នុងកម្មវិធីអឺរ៉ុប (UEFA Champions League និង UEFA Europa League) ច្រើនទិញខ្សែការពារ និងខ្សែប្រយុទ្ធ ដែលគិតជាភាគរយទៅគឺស្មើនឹង ៣៥%។

ចំណែកឯ ខ្សែបម្រើវិញ ក្នុងទីផ្សារកីឡាករមានតម្រូវការជាង ២៥% ខណៈអ្នកចាំទីមានតែ ៥% ប៉ុណ្ណោះ។ គួរបញ្ជាក់ផងដែរថា គ្រាន់តែក្លឹបអឺរ៉ុបទាំង ៨០ក្លឹប ដែលលេងក្នុងកម្មវិធីអឺរ៉ុបបានចំណាយជាង ៧ប៊ីលានដុល្លារក្នុងរដូវកាលនេះ ដែលស្មើនឹង ៥៨%នៃទីផ្សារកីឡាករសកល៕`

ប្រភព៖ UEFA ប្រែសម្រួល៖ ហ៊ីម រស្មី Credit: Sabay
“សូមចុចលីងនេះដើម្បីលៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង
