ក្រុម Paris Saint-Germain បានចាប់ផ្តើមប្រជែងដណ្តើមពានក្របខ័ណ្ឌ Champions League របស់ខ្លួន តាមរយៈការដណ្តើមបានជ័យជម្នះយ៉ាងកក់ក្តៅលើក្រុម Real Madrid កាលពីថ្ងៃពុធ ស្របពេលដែលក្រុម Atletico Madrid បានវាយបកវិញនៅជិតបញ្ចប់ការប្រកួតដើម្បីតាមស្មើក្រុម Juventus ហើយក្រុម Manchester City បានឈ្នះដោយងាយនៅលើទឹកដីរបស់អ៊ុយក្រែន។

ក្រុមយក្សរបស់បារាំង PSG មិនបានបង្កើតភាពអស្ចារ្យក្នុងក្របខ័ណ្ឌកំពូលរបស់អឺរ៉ុបឡើយ ដោយបានធ្លាក់ចេញត្រឹមវគ្គ១៦ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champions League រយៈពេល៣ឆ្នាំជាប់ៗគ្នា បើទោះបីបានជះប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ក្រោមជំនួយពីម្ចាស់ក្លិបសញ្ជាតិកាតាក៏ដោយ។

ស្របពេលដែល Neymar បានជាប់ពិន័យព្យួរ ហើយ Kylian Mbappe និង Edinson Cavani អវត្តមានដោយសារតែរបួស ខ្សែបម្រើស្លាប Angel Di Maria បានបំពេញការអវត្តមានរបស់កីឡាករទាំងនោះ តាមរយៈការស៊ុតបាល់បញ្ចូលទី២គ្រាប់ ក្នុងពេលក្រុមខ្លួនបានយកឈ្នះ ៣-០ នាកីឡដ្ឋាន Parc des Princes។

កីឡាករ Thomas Meunier បានបន្ថែមគ្រាប់បាល់ទី២នៅជិតបញ្ចប់ការប្រកួត ខណៈដែល Real បានផ្តួលក្រុម PSG ក្នុងដំណើរឆ្ពោះទៅកាន់ការលើកពានឆ្នាំ២០១៦ និង២០១៨នោះ បានរងបរាជ័យយ៉ាងខកចិត្តក្នុងការប្រកួតបើកឆាកក្នុងពូល A។

ខ្សែការពារ Thiago Silva របស់ PSG បានប្រាប់សារព័ត៌មាន RMC Sport ថា៖ «វាគ្មានសារផ្តាំផ្ញើរអ្វីឡើយ ប៉ុន្តែ យើងបានគ្រប់គ្រងការប្រកួតនេះយ៉ាងល្អ»។ ដោយឡែកក្រុម Man City បានយកឈ្នះលើក្រុម Shakhtar Donetsk ៣-០ ហើយ Atletico បានវាយបកដើម្បីតាមស្មើ ២-២ ជាមួយនឹងក្រុម Juventus៕

ប្រភពព័ត៌មាន៖ Channel News Asia
សូមចុចលីងនេះដើម្បីលៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង
