ខ្សែការពារស៊ុយអែត Victor Lindelof បានសំរេចបន្តកិច្ចសន្យារយៈពេលវែង ជាមួយក្លិបបិសាចក្រហម Manchester United ធ្វើអោយរឿងរ៉ាវផ្ទេរទៅកាន់ Barcelona ត្រូវបិទបញ្ចប់ត្រឹមនេះ។ កីឡាករវ័យ ២៥ឆ្នាំរូបនេះបង្ហាញខ្លួនបាន ៧៤ប្រកួតហើយតាំងពីផ្ទេរពី Benfica នៅឆ្នាំ២០១៧ ក្នុងតំលៃ ៣១លានផោន។

Benfica’s Victor Lindelof
ក្នុងរយៈពេលទីផ្សារដោះដូរកីឡាករដែលបិទបញ្ចប់កន្លងទៅ Barcelona បានព្យាយាមតាមប្រម៉ាញ់ខ្សែការពារ សញ្ជាតិស៊ុយអែតរូបនេះតែមិនជោគជ័យ ហើយក៏ធ្លាប់ថានឹងបន្តចរចានៅខែមករាខាងមុខទៀត តែអ្វីៗអាចនិយាយបានថាចប់ហើយ ក្រោយ Lindelof កាន់ប៊ិចចុះហត្ថលេខានៅ Old Trafford រហូតដល់ឆ្នាំ២០២៤ ជាមួយលក្ខខណ្ឌបន្តបន្ថែមទៀត។

Lindelof តែងតែជាជម្រើសដំបូងជានិច្ចរបស់លោក Ole Gunnar Solskjaer រដូវកាលនេះ ចាប់ដៃគូជាមួយកីឡាករចំណូលថ្មីខ្សែការពារថ្លៃបំផុត Harry Maguire តំលៃ ៨០លានផោន។ ការសម្រេចបន្តកិច្ចសន្យានេះធ្វើឡើង ២ថ្ងៃបន្ទាប់ពីអ្នកចាំទីអេស្ប៉ាញ David de Gea ដែលសម្រេចរួមដំណើរជាមួយ Manchester United ច្រើនឆ្នាំទៀត៕

សូមចុចលីងនេះដើម្បីលៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង