ខ្សែប្រយុទ្ធ Lionel Messi បានឈ្នះពានកីឡាករឆ្នើមបំផុតប្រចាំឆ្នាំរបស់ FIFA ខណៈដែលគូប្រជែងរបស់គេ Cristiano Ronaldo មិនបានចូលរួមក្នុងកម្មវិធីប្រជុំដោយកីឡាករឆ្នើមៗ នាវិមាន La Scala Opera House ក្នុងទីក្រុងមីឡាន កាលពីថ្ងៃចន្ទឡើយ។
ជ័យជម្នះរបស់តារាឆ្នើម Messi នៃក្លិប Barcelona គឺជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ខណៈដែលរូបគេបានយកឈ្នះលើខ្សែការពារ Virgil Van Dijk ដែលបានឈ្នះពានកីឡាករឆ្នើមរបស់សហព័ន្ធកីឡាបាល់ទាត់ទ្វីបអឺរ៉ុប (UEFA) កាលពីខែមុន ក្រោយពីបានជួយឲ្យក្រុម Liverpool លើកពានក្របខ័ណ្ឌ Champions League កាលពីរដូវកាលមុន។
ខ្សែប្រយុទ្ធ Ronaldo របស់ក្លិប Juventus ក៏បានស្ថិតក្នងបញ្ជីចំរាញ់ចុងក្រោយផងដែរ សម្រាប់ការឈ្នះពានរង្វាន់នេះ ប៉ុន្តែមិនបានចូលរួមក្នុងកម្មវិធីឡើយ ខណៈដែលរូបគេបានជាប់ក្នុងបញ្ជីឈ្មោះក្នុងក្រុមកីឡាករដ៏ខ្លាំងបំផុតទាំង១១នាក់ក្នុងពិភពលោករបស់ FIFA រួមជាមួយនឹង Messi ដែរ។
Messi វ័យ៣២ឆ្នាំ និង Van Dijk វ័យ២៨ឆ្នាំ បច្ចុប្បន្ន សុទ្ធសឹងស្ថិតក្នុងការប្រជែងដណ្តើមពានបាល់មាស Ballon d’Or ដែលនឹងត្រូវប្រកាសនៅថ្ងៃទី២ ខែធ្នូ ខាងមុខនេះ។ Messi បានឲ្យដឹងថា៖ «ខ្ញុំចង់ថ្លែងអំណរគុណដល់អ្នកដែលបានសម្រេចចិត្តផ្តល់ការទទួលស្គាល់នេះដល់ខ្ញុំ។ រឿងដ៏សំខាន់បំផុតសម្រាប់ខ្ញុំគឺថា ការឈ្នះរង្វាន់ជារួម ប៉ុន្តែ ថ្ងៃនេះ ក៏ជារាត្រីដ៏ពិសេសមួយសម្រាប់ខ្ញុំផងដែរ»៕
ប្រភពព័ត៌មាន៖ Channel News Asia
សូមចុចលីងនេះដើម្បីលៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង