លោក​ Jose Mourinho វ័យ ៥៦ ឆ្នាំបានអវត្តមានពីតួនាទីជាគ្រូបង្វឹកបាល់ទាត់ ចាប់តាំងពីត្រូវបានក្លឹបបិសាចក្រហម​ Man.United​ បញ្ចប់តួនាទីចាប់តាំងពីខែធ្នូ ឆ្នាំ២០១៨ មកម្លេះ។

បុរសសញ្ជាតិព័រទុយហ្គាល់រូបនេះ​គាត់បាន​ច្រានចោល​ឪកាសការងារទៅដឹកនាំក្រុមជាច្រើនមានដូចជាក្រុម AS Monaco, Schalke និង AC Milan ជា​ដើម គឺសុទ្ធសឹង​បាន​បរាជ័យក្នុងការទាក់ទាញ អ្នកចាត់ការទូទៅរហស្សនាម Special One ទៅកាន់ក្លឹបរបស់ពួកគេរៀងៗខ្លួន ខណៈ​សាមីខ្លួនបានបង្ហាញចេតនា ចង់វិលត្រឡប់ទៅកាន់ប្រទេសអេស្ប៉ាញជាមួយក្រុមចាស់គឺអធិរាជស Real Madrid។

បច្ចុប្បន្នក្នុងនាមជាពិធីករផ្នែកវិភាគកីឡារបស់ ទូរទស្សន៍ Sky Sports និងយោងតាមគេហទំព័រ Goal បានចុះ​ផ្សាយថា​លោក Mourinho ចាប់អារម្មណ៏តំណែងជាគ្រូបង្វឹកជំនួសតួនាទីលោក Zinedine Zidane នាពេល​បច្ចុប្បន្ន​នេះ​ក្រោយពី​រូប​លោកដឹកនាំក្លឹបរងបរាជ័យក្នុងលទ្ធផល ៣:0 ក្នុងការប្រកួតនៅក្របខណ្ឌ Champion League ជាមួយ​ក្លឹបយក្ស​បារាំង Paris Saint-Germain នៅកីឡាដ្ឋាន Parc des Princes។

យោងគេហទំព័រ​ Oddschecker បានចុះផ្សាយថាលោក Mourinho មានភាគរយខ្ពស់ជាងគេក្នុងការផ្លាស់មកដឹកនាំក្រុមអធិរាជ​សខណៈគ្រូបង្វឹក Tottenham លោក Mauricio Pochettino ស្ថិតនៅលេខរៀងទី២ និងលេខរៀងទី៣គឺលោក Allegri ដែលបានចាកចេញពីក្លឹប Juventus កាលពីរដូវកាលមុនឈរនៅលេខរៀងទី៣។
ប្រភព:Sportbible

សូមចុចលីងនេះដើម្បីលៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង