កីឡាករឆ្នើម Cristiano Ronaldo បានវិលត្រឡប់ពីបញ្ហរបួសវិញ និងជួយរកបានគ្រាប់បាល់បញ្ចូលទី អោយក្រុម Juventus ផ្តួល SPAL ក្នុងលទ្ធផល ២:0 នៅ សប្តាហ៏ទី៦ កាលពីថ្ងៃសៅរ៏ទី២៨ កញ្ញា ២០១៩នេះ។

Ronaldo ក្រោយតែតបាល់គ្រាប់ទី២ នៅនាទីទី៧៨ ដែលការបញ្ជូនបាល់ចេញពីស្លាបខាងស្តាំរបស់ខ្សែប្រយុទ្ធអាហ្សង់ទីន Paulo Dybalao ខណៈក្រុមម្ចាស់ជើងឯក Serie A Juventus បានរក្សាការមិនស្គាល់ចាញ់របស់ពួកគេនៅរដូវកាលនេះ តាមរយៈការផ្តួលលើក្រុម SPAL ក្នុងលទ្ធផល ២:0 ​។

ខ្សែប្រយុទ្ធ រ៉ូណាល់ដូ រហ័សនាម CR7 ដែលបានប្រឈមបញ្ហារបួសសាច់ដុំបាន ចូលលេង នៅតង់ទី២ បន្ទាប់ពីមិត្តរួមក្រុមគឺខ្សែបម្រើប Miralem Pjanic បានរកគ្រាប់បាល់នាំមុខអោយក្រុមម្ចាស់ជើងឯក SerieA ១:0 នៅនាទី៤៥ មុនបញ្ចប់តង់ទី១។
សូមរីករាយទស្សនាវិដេអូរវាងក្រុម Juventus vs Spal ខាងក្រោមនេះ:

សូមចុចលីងនេះដើម្បីលៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង