ខ្សែបម្រើក្រុមតោខៀវ Chelsea កីឡាករ N’Golo Kante វ័យ 26ឆ្នាំ បានផ្តួលមិត្តរួមជាតិកីឡាករ Paul Pogba របស់ក្រុម Man.United និង Kylian Mbappe របស់ក្រុម PSG ដើម្បីឈ្នះពានកីឡាករលេងល្អរបស់បារាំងសម្រាប់ឆ្នាំ2017 នេះ ខណៈពេលរដូវកាលនោះ ខ្សែប្រយុទ្ធ Antoine Griezmann របស់ក្រុម At.Madrid បានជាប់ឈ្នោះជាកីឡាករលេងល្អបំផុតរបស់បារាំងផងដែរ។

Kante បានទទួលការគាំទ្រចំនួន 92សម្លេងដើម្បីឈ្នះពានដែលប្រគល់ដោយ France Football ខណៈមិត្តរួមជាតិសិស្សប្អូនកីឡាករ Mbappe វ័យ 19ឆ្នាំទទួលបានការគាំទ្រ 87សម្លេង ខណៈខ្សែប្រយុទ្ធក្រុមស្តេចស Real Madrid ដែលមិនបានជាប់ជម្រើសជាតិបារាំងអស់ជាច្រើនកម្មវិធីប្រកួតកន្លងមកស្ថិតនៅចំណាត់ថ្នាក់លេខ3 មាន 52សម្លេង។

អតីតខ្សែបម្រើក្រុម Leicester City រូបនេះ បានទទួលពានផ្ទាល់ខ្លួនប្រកបដោយកិត្តិយសនេះ ផងដែរពីការបោះឆ្នោតគាំទ្រក្នុងចំនោមនោះមានដូចជាកីឡាករ Antoine Griezmann និង អ្នកចាត់ការទូទៅក្រុមមាន់គកបារាំងលោក Didier Deschamp និងអតីតប្រធានសហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុប UEFA លោក Michael Platini និងពីទស្សនាវដ្តីមួយចំនួនទៀត បន្ទាប់ពីជួយក្រុម Leicester City ឈ្នះពានរដូវកាល(2015-2016) និងបានបន្តជួយក្រុម Chelsea លើកពានរដូវកាល(2016-2017)។

សម្រាប់ឆ្នាំ2017 នេះ Kante បានជាប់ឈ្មោះជា 1.PFA Player of the Year, 2.WA Football of the Year, 3.Chelsea Player of the Year និង 4.Premier League Team of the Season ផងដែរ។