ជាការគិតទុករបស់អ្នកព្យាករណ៏កីឡាករ Alan Shearer អតីតខ្សែប្រយុទ្ធក្រុមជម្រើសជាតិអង់គ្លេស និងជាវីរបុរសក្រុម Blackburn Rover និង Newcastle United បន្ទាប់ពីខ្សែប្រយុទ្ធឆ្នើមវ័យក្មេង Harry Kane វ័យ 25ឆ្នាំរបស់ក្រុម Tottenham ទើបតែបានបំបែកកំណត់ត្រារៀមច្បង ក្នុងនាមកីឡាកររកគ្រាប់បាល់បានច្រើនបំផុត ក្នុងរយៈពេលមួយឆ្នាំ2017 ធ្វើបាន Hatrick ក្នុងជំនួបផ្តួលក្រុម Southampton 5:2 កាលពីថ្ងៃអង្គារ យប់មិញ(Boxing Day)។
Shearer ត្រូវបានដកស្រង់សម្តីនិងបានចុះផ្សាយនៅក្នុងគេហទំព័កីឡា The Sun ថា៖ មិនត្រឹមតែគាត់អាចបំបែកកំណត់ត្រាស៊ុតចូល ប្រចាំឆ្នាំរបស់ខ្ញុំនោះទេ គាត់មានគុណភាព និងសមត្ថភាពលេងអោយក្រុមយក្សណាមួយនៅអេស្បាញបានហើយ។
Harry Kane រកបានគ្រាប់បាល់សរុបចំនួន 57គ្រាប់សម្រាប់ក្រុមបាល់ទាត់អាជីព និងជម្រើសជាតិសម្រាប់ ពេញមួយឆ្នាំ2017 ពោលគឺច្រើនជាង កំពូលខ្សែប្រយុទ្ធឆ្នើម Lionel Messi និង Ronaldo ទៅទៀត ធ្លាប់ធ្វើបានកន្លងមកទៅទៀត។បច្ចុប្បន្នក្រោយការប្រកួត 20សប្តាហ៏កន្លងមកនេះ ក្រុម Tottenham កំពុងឈរនៅលំដាប់ទី5 នៅក្របខណ្ឌកំពូល Premier League រដូវកាល(2017-2018)នេះ។
កីឡាករ Alan Shearer ថា: Harry Kane មានសមត្ថភាពអាចលេងអោយក្លឹបធំដូចជា Barcelona និង Real Madrid បានហើយ
អត្ថបទទាក់ទង