Garry Monk អ្នកចាត់ការទូទៅក្រុម Middlebrough មានការភ្ញាក់ផ្អើលក្រោយពីការសម្រេចចិត្ត បញ្ចប់តួនាទីរបស់ខ្លួនចេញពីក្លឹប បន្ទាប់ពីរូបលោកដឹកនាំក្រុមទទួលបានជោកជ័យផ្តួលក្រុម Shffield Wednesday កាលពីថ្ងៃសៅរ៏ កន្លងមកនេះ។ អតីតគ្រូបង្វឹកក្រុម Swansea និង Leed United បានចាកចេញប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយពីជ័យជំនះរបស់ក្រុម Middlebrough 2:1 Shieffield Wednesday សម្រាប់ការប្រកួតនៅក្របខណ្ឌ ChampionShip។
Monk បានចាកចេញពីក្រុម Leed United ចូលមកដឹកនាំក្រុម Middlebrugh ដែលមានមូលដ្ឋាននៅ Riverside Stadium បន្ទាប់ពីក្លឹបធ្លាក់ចេញពីក្របខណ្ឌកំពូល Premier League នាខែ មិថុនាឆ្នាំ 2017 ក្រោយដឹកនាំបាន 23ប្រកួតជាមួយជ័យជំនះ 10ដង បច្ចុប្បន្នក្រុម Middlebrough កំពុងឈរនៅលេខរៀងទី7 ក្នុងតារាង Champion Ship ផងដែរ។ នៅក្នងបទសម្ភាសន៏បុរសវ័យ 38ឆ្នាំរូបនេះបន្តថា៖ ជំនួយការរបស់ខ្ញុំ និងរួបខ្ញុំផ្ទាល់មានអារម្មណ៏ភ្ញាក់ផ្អើលចំពោះការសម្រេចចិត្តនេះ ពួកយើងទាំងអស់គ្នាមានជំនឿចិត្តថា ក្រុមនឹងអាចមានឪកាសវិលត្រលប់ទៅលេងនៅក្របខណ្ឌកំពូល Premier League រដូវកាលថ្មី ដូចដែលអ្វីយើងបានកំនត់តាំងពីដើមរដូវកាល។ ខ្ញុំពិតជាសង្ឃឹមថា ក្លឹបនិងបន្តវិវឌ្ឍទៅមុខទៀតបានយ៉ាងល្អជាងនេះ។
ប្រភព៖ bbc