សហព័ន្ធកីឡាបាល់ទាត់ជាតិរបស់ឥណ្ឌូនេស៊ី បានរងពិន័យពីសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិហៅកាត់ថា FIFA ជុំវិញការបង្កបញ្ហារបស់អ្នកគាំទ្រ អំឡុងការប្រកួតជម្រុះសម្រាប់ព្រឹត្តិការណ៍ World Cup ជាមួយនឹងក្រុមជម្រើសជាតិម៉ាឡេស៊ី។ នេះបើយោងទៅតាមការបញ្ជាក់របស់សហព័ន្ធកាលពីថ្ងៃពុធ។
សហព័ន្ធកីឡាបាល់ទាត់ឥណ្ឌូនេស៊ី ដែលហៅកាត់ថា PSSI បានរងពិន័យជាទឹកប្រាក់ចំនួន ៤៥០០០ដុល្លារអាមេរិក ជុំវិញការបង្កឲ្យមានការជ្រួលច្របល់ផ្សេងៗ ក្នុងទីក្រុងហ្សាការតា កាលពីខែមុន ដែលនៅពេលនោះ អ្នកគាំទ្រជាច្រើនរបស់ម៉ាឡេស៊ី ត្រូវបានគំរាម និងបានរងនូវការចោលវត្ថុផ្សេងៗពីលើ អំឡុងពេលម៉ាឡេស៊ី បានយកឈ្នះក្នុងលទ្ធផល ៣-២។
លោក Syed Saddiq រដ្ឋមន្ត្រីក្រសួងយុវជន និងកីឡារបស់ម៉ាឡេស៊ី ដែលបានចូលរួមទស្សនាដោយផ្ទាល់ដែរនោះ ត្រូវបានជម្លៀសចេញ ពីការប្រកួត ក្នុងពេលអំពើហិង្សាបានផ្ទុះឡើង ដែលនាំឲ្យមានការសុំការអភ័យទោសជាផ្លូវការពីសំណាក់សហព័ន្ធរបស់ឥណ្ឌូនេស៊ី។ នៅមុនពេលបន្ថែមថា ការផ្លាស់ប្តូរផ្សេងៗ កំពុងតែត្រូវបានធ្វើឡើង ហេតុនេះ អំពើហិង្សា នឹងមិនកើតឡើងនៅថ្ងៃអនាគតឡើយ។
លោក Ratu Tisha Destria អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់ឥណ្ឌូនេស៊ី បាននិយាយកាលពីថ្ងៃពុធថា៖ «PSSI គោរពការចាត់វិធានការផ្នែកច្បាប់នេះ និងការសម្រេចចិត្តរបស់ FIFA»។ ការប្រកួតជម្រុះជាមួយនឹងក្រុមជម្រើសជាតិវៀតណាម ដែលនឹងត្រូវធ្វើឡើងនៅសប្តាហ៍ក្រោយ ត្រូវបានប្តូរពីទីក្រុងហ្សាការតា ទៅកាន់កោះទេសចរណ៍ បាលី ដើម្បីជៀសពីការបង្កបញ្ហាដូចគ្នានេះ»៕
ប្រភពព័ត៌មាន៖ Channel News Asia
សូមចុចលីងនេះដើម្បីឡៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង