តាមការបញ្ជាក់ពីលោក Mourinho កីឡាករវ័យជ្រេ Zlatan Ibrahimovic នឹងសម្រាករយៈពេលមួយខែ បន្ទាប់ពីរបួសជង្គង់រើសឡើងវិញ។
ក្រោយពីប្រកួតស្មើជាមួយ Southampton លោក Mourinho បានប្រាប់ដំណឹងអាក្រក់ថា Ibrahimovic ត្រូវអវត្តមានលើវាលស្មីជាថ្មីរយៈពេលមួយខែ ព្រោះរបួសជង្គង់បានរើឡើងវិញ។ អ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់ក៏ប្រាប់ពីរឿងឈឺក្បាលមួយទៀតគឺ Romelu Lukaku ក៏ត្រូវសម្រាកយ៉ាងតិច២សប្ដាហ៍ ដោយសារការប៉ះទង្គិចជាមួយកីឡាករ Southampton យប់មិញ។
នៅដើមវគ្គទីមួយ Lukaku បានលោតប្រឹងប្រជែងបាល់លើអាកាសជាមួយខ្សែការពារ Wesley Hoedt ហើយក៏បានបុកក្បាលគ្នា។ ដោយមើឃើញស្ថានភាពមិនសូវល្អកីឡាករបែលហ្សិករូបនេះក៏ត្រូវបានប្ដូរចេញនាទី១៤ ជំនួសដោយ Marcus Rashford៕
ធ្ងន់ក! ប្រកួតក្រោយៗ Man Utd បាត់ទាំង Lukaku និង Zlatan
អត្ថបទទាក់ទង