ការប្រកួតនៅក្របខណ្ឌ Premier League សប្តាហ៏ទី21 នេះ បានឈានចូលមកដល់កាលពីយប់ថ្ងៃអាទិត្យកន្លងមកនេះ។ ក្រុមនាំមុខតារាងមេឃខៀវ Man.City បានធ្វើដំណើរទៅសួរសុខទុក្ខក្រុមស្ទាំង ខៀវ Crystal Palace ជាទីបញ្ចប់ក្រុមទាំងពីរទទួលលទ្ធផល 0:0។ ក្រុមរបស់លោក Guadiola ជាភ្ញៀវបានចាកចេញពីកីឡាដ្ឋាន Selhurst Park ជាមួយក្តីបារម្មណ៏ បន្ទាប់ពីកីឡាករឆ្នើមពីររូបគឺ 1.ខ្សែប្រយុទ្ធប្រេស៊ីល Gabriel Jesus ត្រូវបានដាក់ជំនួសដោយកីឡាករ Aguero និង 2.កីឡាករនាំលេង Kevin De Bruyne មានបញ្ហារបួសនៅមុនបញ្ចប់តង់ទី2 ។
ក្រុមម្ចាស់ផ្ទះស្ទើរតែមានឪកាសបំបែកកំនត់ត្រាមិនដែលចាញ់របស់ក្រុម Man.City បានទៅហើយនៅនាទីទី90 ប៉ុន្តែកីឡាករ Milivotevic ធ្វើមិនបានល្អ នាំអោយកីឡាករ Ederson ជួយសង្គ្រោះបាល់បាន។

បញ្ចប់ការប្រកួតអ្នកចាត់ការទូទៅលោក Pep Guadiola បានផ្តល់បទសម្ភាសន៏ថា៖ ខ្ញុំគិតថាក្រុមរបស់យើង នឹងធ្វើមិនបានដូចក្រុម Arsenal កាលពីរដូវកាល(2003-2004)ដែលលោក Arsene Wenger ធ្លាប់បានដឹកនាំក្រុមប្រកួតមិនដែលចាញ់សោះពេញមួយរដូវកាលនោះ។ វាអាចជារឿងមិនអាចកើតឡើងបាន កំនត់ត្រាមួយនោះខ្ញុំធ្លាប់បានប្រាប់គាត់ថា វាពិតជាមិនមែនជារឿងងាយបំបែកនោះទេ។

ការប្រកួតរវាងក្រុមភ្ញៀវ Arsenal និងក្រុមម្ចាស់ផ្ទះលេខពីរបាតតារាង Westbrom បញ្ចប់ទៅដោយលទ្ធផល 1:1។ នៅតង់ទី1 ការប្រកួតរវាងក្រុមទាំងពីរមានលក្ខណៈស្វិតស្វាញរៀងៗខ្លួន ប៉ុន្តែមិនអាចធ្វើអីគ្នាបាន។ ចូលមកដល់តង់ទី2 នៅនាទីទី83 ខ្សែប្រយុទ្ធឆ្នើម Alexis Sanchez ធ្វើបានសម្រេចនាំមុខក្រុមភ្ញៀវដោយការស៊ុតបាល់ FreeKick ប៉ុន្តែគ្រាប់បាល់បានរត់ទៅប៉ះជើងកីឡាករ Jmcclean ធ្វើអោយចូលទីខ្លួនឯង។

ការប្រកួតចូលមកដល់នាទីទី89 កីឡាករ Rodriguez មានឪកាសទាត់បាល់ពិន័យ 11ម៉ែត្រតាមស្មើអោយក្រុម West Brom បន្ទាប់ពីកីឡាករ Arsenal បានបង្កកំហុសនៅតំបន់គ្រោះថ្នាក់ប៉ះដៃ។ប៉ុន្តែសម្រាប់មតិរបស់គ្រូបង្វឹកលោក Arsene Wenger បាននិយាយក្រោយចប់ការប្រកួតថា៖ គ្រាប់បាល់នោះមិនសមនឹងអាជ្ញាកណ្តាលផ្តល់បាល់ពិន័យ 11ម៉ែត្រ ហើយគ្រូបង្វឹកសញ្ជាតិបារាំងរូបនេះបានបន្តថា៖ វាជាកំហុសអចេតនាប៉ុណ្ណោះ។ បញ្ចប់ការប្រកួតក្រុម Westbrom 1:1 Arsenal សម្រាប់សប្តាហ៏ទី21។