http://www.ubet368.com/

កីឡាករសំខាន់ៗមួយចំនួនដូចជា Toni Kroos, Eden Hazard និង Dani Carvajal នឹងបង្ហាញខ្លួនជាមួយ Real Madrid ក្នុងដំណើរទៅសួរសុខទុក្ខក្រុមយក្សតួគីនៅក្របខណ្ឌ Champion League នាថ្ងៃទី២៣ វេលាម៉ោង ២ទាបភ្លឺ។

ក៏ប៉ុន្តែកីឡាករសំខាន់២រូបគេខ្សែបម្រើ-ប្រយុទ្ធស្លាប Gareth Bale និងខ្សែបម្រើ Luka Modric បានខកខានបង្ហាញសមត្ថភាពក្នុងការប្រកួតនេះ បន្ទាប់ពីពួកគេទាំងពីរនាក់បានរងរបួសខណៈពេល បំពេញកាតព្វកិច្ចអោយក្រុមជម្រើសជាតិវគ្គជម្រុះ Euro ២០២០។

Bale បានរងរបួសក្នុងការប្រកួតនៅទីក្រុង Cardiff កំលុងពេលវេលទទួលលទ្ធផល១:១ស្មើជាមួយក្រូអាត ខណៈដែល Modric ត្រូវបានប្តូរចេញក្រោយមានស្នាមជាំនៅលើជើងខាងស្តាំ។ មិត្តរួមក្រុម Mariano Diaz ព្រមទាំង Lucas Vazquez ក៏ខកខានដំណើរទៅទីក្រុងអ៊ីស្តង់ប៊ុល នេះផងដែរ ស្របពេល Real Madrid ត្រូវការឈ្នះ ដើម្បីស្តារក្តីសង្ឃឹមរបស់ពួកគេក្នុងការឆ្លងផុតវគ្គជម្រុះក្នុង ពូល A នេះ។

ក្រុមអធិរាជសធ្វើមិនបានល្អទេសម្រាប់ការប្រកួតនៅ Champion League ដោយប្រកួតបើកឆាកចាញ់ PSG ៣-០ និងបន្តស្មើ Club Brugge ២ ទល់និង ២។ ដូច្នេះការប្រកួតនេះនិងផ្តល់ឪកាសដល់គ្រូបង្វឹក Zidane ស្តារមុខមាត់ឡើងវិញផងដែរក្រោយពីបរាជ័យ ១-០ ចាញ់ Mallorca នៅក្របខណ្ឌ La Liga កាលពីថ្ងៃសៅរ៍។

ប្រភព៖ Foxstarasia

សូមចុចលីងនេះដើម្បីឡៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង

http://www.ubet368.com/?ref=e8899683