ក្រុមលេខពីរនៅតារាងក្របខណ្ឌ Premier League ក្រុម Man.United បានបើកទ្វារកីឡាដ្ឋាន Old Trafford ស្វាគមន៏ក្រុមលេខរៀងទី13 សម្រាប់ការប្រកួតនៅសប្តាហ៏ទី21 កាលពីយប់ថ្ងៃសៅរ៏ទី30 នេះ ប៉ុន្តែលទ្ធផលបញ្ចប់ការប្រកួតរវាងក្រុមទាំងពីរគឺ 0:0 ខណៈក្រុមភ្ញៀវស្ទើរតែមានឪកាសរកគ្រាប់បាល់ជ័យជំនះបានផងដែរ។ អាជ្ញាកណ្តាលកាត់សេចក្តីនៅក្នុងការប្រកួតលោក Craig Pawson មិនបានផ្តល់បាល់ប៉េណាំងទី ដល់ក្រុមម្ចាស់ផ្ទះនោះទេ ក្រោយកីឡាករខ្សែការពារ Maya Yoshida បានធ្វើអោយប៉ះដៃនៅតង់ទី1។
ខ្សែការពារជប៉ុនរូបនេះបាននិយាយថា៖ ពេលខ្លះយើងទទួលបានការសម្រេចចិត្តពីអាជ្ញាកណ្តាល ហើយទទួលបានលទ្ធផលមិនល្អនោះទេ ប៉ុន្តែថ្ងៃនេះយើងទទួលបានលទ្ធផលល្អ។ ក្រុម Man.United បាន អវត្តមានខ្សែប្រយុទ្ធ Lukaku បន្ទាប់ពីមានបញ្ហារបួសក្រោយហក់តែតបាល់ ហើយប៉ះទង្គិចគ្នា ជាមួយកីឡាករក្រុម Leicester និងបានប្តូរចេញនៅនាទីទី14 ហើយបានប្តូរចូលជំនួសវិញដោយកីឡាករ Marcus Rashford។
ក្រុម Man.United នៅមិនទាន់វាយបំបែកពងមាន់បាននៅឡើយទេ ក្រោយ 3ប្រកួតចុងក្រោយ ដូច្នេះមានន័យថាក្រុមក្រោមការដឹកនាំរបស់អ្នកចាត់ការទូទៅលោក Jose Mourinho បានធ្លាក់មក នៅចំណាត់ថ្នាក់លេខ3 វិញហើយ បន្ទាប់ពីក្រុមការពារតំណែងជើងឯក Premier League តោខៀវ Chelsea បានផ្តួលក្រុម Stoke City ដោយលទ្ធផល 3:0 រួចមក។ ក្រុមភ្ញៀវ Southamton ក៏មិនតាន់ស្គាល់រសជាតិ ជ័យជំនះផងដែរ ក្រោយការប្រកួតផ្តួលក្រុម Everton 4:1 កាលពីថ្ងៃទី26 វិច្ឆិកា 2017។
ក្រុមម្ចាស់ផ្ទះ Watford ត្រូវបានក្រុមភ្ញៀវ Swansea City ផ្តួលដោយលទ្ធផល 2:1។ ការប្រកួតចាប់ផ្តើម ដំបូងនៅតង់ទី1ក្រុមម្ចាស់ផ្ទះបានរកគ្រាប់បាល់នាំមុខមុនដោយកីឡាករ Carrillo នៅនាទីទី11 ប៉ុន្តែចូលមកដល់តង់ទីពីរនាទីទី86 ក្រុមភ្ញៀវក្ងានស Swansea City ព្យាយាមរកគ្រាប់បាល់តាមស្មើនៅនាទីទី86 ទោះបីបាល់នោះជាបាល់ Off side មុនពេលកីឡាករបម្រុងទើបប្តូរចូល Narsingh បានវាយបកយកឈ្នះនៅនាទីទី 90 ជិតបញ្ចប់ការប្រកួតជួយអោយក្រុមលេខ2 បាតតារាងស្គាល់ជ័យជំនះលើកដំបូងក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មី សញ្ជាតិព័រទុយហ្គាល់លោក Carvarhal ទទួលបាន 3ពិន្ទុពីក្រុមម្ចាស់ផ្ទះ Watford ។
ការប្រកួតគូផ្សេងទៀតកាលពីថ្ងៃសៅរ៏
1.Bournemouth 2:1 Everton
2.Huddersfield 0:0 Burnley
3.Newcastle 0:0 Brighton
ប្រភព៖ BBC