ខ្សែបម្រើស្លាប Ashley Young របស់ក្រុមបិសាចក្រហម Man.United ត្រូវសហព័ន្ធកីឡាបាល់ទាត់អង់គ្លេស ហៅកាត់ថា FA ពិន័យមិនអោយចូលរួមប្រកួត 3ប្រកួតពីបទបង្កអិពើហិង្សាដោយចេតនា លើកីឡាករ ខ្សែប្រយុទ្ធ Dusan Tadic ដោយការប្រើកែងដៃកំលុងការប្រកួតកាលពីថ្ងៃសៅរ៏ជាមួយលទ្ធផលស្មើគ្នា 0:0។
នៅក្នុងហេតុការណ៏ដែលកើតមានឡើងនោះ មិនត្រូវបានចាប់កំហុសដោយអាជ្ញាកណ្តាលលោក Craig Pawson នោះទេ ប៉ុន្តែអតីតកីឡាករក្រុម Watford និង Aston Villa រូបនេះ បានទទួលស្គាល់ និងយល់ព្រមទទួលការចោត ប្រកាន់នោះ។ Young នឹងត្រូវអវត្តមានការប្រកួតសំខាន់ៗដូចជា ធ្វើដំណើរទៅសួរសុខទុក្ខក្រុម Everton នាថ្ងៃ ឆ្លងឆ្នាំថ្មីរួច និងការប្រកួតនៅក្របខណ្ឌ FA Cup នាថ្ងៃសុក្រជាមួយក្រុម Derby Country មកពី Championship និងការប្រកួតទទួលក្រុម Stoke City នៅក្នុងទឹកដីខ្លួនឯង។
នៅក្នុងបទសម្ភាសន៏កីឡាកររងគ្រោះ Tadic បាននិយាយអោយដឹងថា៖ គាត់បានបង្កការប៉ះទង្គិចដោយកែងដៃ មកលើខ្ញុំ ហើយខ្ញុំបានសួរគាត់ថា ហេតុអ្វីបានជាអ្នកធ្វើដូច្នេះ ? ខ្ញុំពិតជាមិនយល់ទេ ខ្ញុំបានដួលហើយវាជារឿងដ៏ ចម្លែកដែលកាយវិការនេះខ្ញុំមិនអាចទទួលយកបានទេ។
Young វ័យ 32ឆ្នាំត្រូវបានក្រុមជម្រើសជាតិតោកំណាចអង់គ្លេសកោះហៅអោយចូលលេងអោយក្រុមជម្រើសជាតិ វិញក្រោយពីខកខានបង្ហាញខ្លួនអស់រយៈពេល 4ឆ្នាំកន្លងមក។
ប្រភព៖ bbc