http://www.ubet368.com/

ប្រភពពត៌មានពីកាសែតអាឡឺម៉ង់ Bild បានចុះផ្សាយថាលោក Jose Mourinho អតីតគ្រូបង្វឹកក្រុម Manchester United បានក្លាយជាគោលដៅសំខាន់សម្រាប់ Borussia Dortmund ប្រសិនពួកគេបញ្ចប់តំណែងគ្រូបង្វឹក បច្ចុប្បន្នគឺលោក Lucien Favre ដើម្បីនាំយកគ្រូបង្វឹករូបនេះមកដឹកនាំក្រុមក្នុងគោលបំណងប្រជែងជាមួយម្ចាស់ជើងឯក Bayern Munich។

បច្ចុប្បន្នអ្នកចាត់ការសញ្ជាតិព័រទុយហ្កាល់វ័យ ៥៦ឆ្នាំរូបនេះ ក្រោយចាកចេញពីទឹកដី Old Trafford កាលពីរដូវកាលមុនហើយរូបលោកតែងតែបង្ហាញខ្លួនជាទៀងទាត់នៅលើកញ្ចក់ទូរទស្សន៍ Sky Sports ក្នុងនាមអ្នកវិភាគកីឡាម្នាក់។

Jose Mourinho

ប្រភពដដែលបន្តថាអតីតអ្នកចាត់ការ Real Madrid និង Chelsea រូបនេះបានរៀនភាសាអាឡឺម៉ង់ ខណៈដែលគ្រូបង្វឹកដែលត្រូវបានគេស្គាល់រហស្សនាមនាពេលកន្លងមកថា Special One ក៏កំពុងមានទំនាក់ទំនងជាមួយក្រុម Real Madrid ផងដែរ។

Lucien favre vs Jose Mourinho

Dortmund បានបញ្ចប់រដូវកាលចាស់មានគម្លាតពីរពិន្ទុនៅពីក្រោយក្រុមម្ចាស់ជើងឯក Bayern Munich ស្របពេលបច្ចុ្បន្នស្ថិតនៅលេខរៀងទី៤ នៅក្របខណ្ឌ Bundesliga និងកំពុងមានគម្លាត១ ពិន្ទុនៅពីក្រោយក្រុមកំពុងនាំមុខតារាង Borussia Monchengladbach។

ប្រភព៖ sportbible

សូមចុចលីងនេះដើម្បីឡៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង

http://www.ubet368.com/?ref=e8899683