http://www.ubet368.com/

ក្រុមបីសាចក្រហម Manchester United បាន​យក​ឈ្នះ​ Norwich City ៣​ទល់​នឹង​១​ ក្នុង​ការ​ប្រកួត​ English Premier League ក្នុងសប្ដាហ៍​ទី​១០ នាថ្ងៃទី២៧ តុលា ២០១៩ យប់មុិញនេះ ​ដើម្បី​រំកិល​ខ្លួន​មក​នៅ​លេខ​៧​ក្នុង​តារាង នៅពីក្រោមក្រុម Crystal Palace ទៅទៀត។​

ក្នុង​ការ​ប្រកួត​នោះកីឡាករ​​ McTominay របស់ក្រុម Man United បាន​រក​គ្រាប់​បាល់​ទី​មួយ​ឲ្យ​បិសាច​ក្រហម​​នៅ​នាទី​២១​ នាំមុខក្រុមម្ចាស់ផ្ទះ Norwich ១គ្រាប់មុន ហើយ​​វា​គឺ​ជា​គ្រាប់​បាល់​ទី​២០០០​គ្រាប់​មុន​គេ​​របស់​ United នៅ​លីគ​កំពូល​អង់គ្លេស​​ បន្ទាប់មកការប្រកួតបានត្រឹមតែ៩នាទីមិត្តរួមក្រុម​ Rashford បានបំប៉ោងសំណាញ់ទីថែម១គ្រាប់ទៀត(៣០’)​ និង​ Martial បាន​ស៊ុត​បញ្ចូល​ទី​បន្តទៀត​នៅ​នាទី​​៧៣។

ការប្រកួត​​ Premier League ក្នុងសប្ដាហ៍​ទី​១០ ​យប់​មិញ​នេះ​ Manchester United បាន​បាល់​ប៉េណាល់ទី​រហូត​២​ដង ​ប៉ុន្តែ​គ្មាន​បាល់​ណា​មួយ​អាចគេច​ផុតពី​ដៃរបស់អ្នកចាំទី​ Tim Krul បាន​ឡើយ លុះចូលដល់នាទី៨៨ ក្រុម Norwich City រក​បាន​១​គ្រាប់​សង​វិញ​ដែរ​ដោយកីឡាករ​ Onel Hernández ដោយលទ្ធផលនៃការប្រកួតនេះគឺ ៣ទល់១។ គួរបញ្ជាក់ផងដែរថាក្រុមដេលឈរលើកំពូលតារាងមានក្រុម Liverpool លេខ១, Manchester City លេខ២, Leicester City លេខ៣, Chelsea លេខ៤ នឹងក្រុមកាំភ្លើងធំ Arsenal លេខ៥៕

សូមចុចលីងនេះដើម្បីឡៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង

http://www.ubet368.com/?ref=e8899683