ក្រុមកាំភ្លើងធំ Arsenal បានរងផលប៉ះពាល់សម្រាប់តំបន់ខ្សែការពារមុនការប្រកួតជាមួយក្រុមការពារតំណែង ជើងឯក Chelsea បន្ទាប់ពីខ្សែការពារខាងឆ្វេងកីឡាករ Sead Kolasinac បានរងរបួស ដើរប៉ាំងខ្ញើចចេញពីទីលានប្រកួតនៅតង់ទី1 បន្ទាប់ពីប៉ះទង្គិចគ្នាជាមួយខ្សែបម្រើ Gareth Barry ក្នុងជំនួបស្មើគ្នាដោយលទ្ធផល 1:1 ជាមួយក្រុម West Brom កាលពីសប្តាហ៏មុន។
ជង្គង់របួសកីឡាករសញ្ជាតិបូស្នី វ័យ 24ឆ្នាំរូបនេះ ហាក់មានការប៉ះទង្គិចខ្លាំង ដែលជាបញ្ហាប្រឈមមួយ មុនការប្រកួតជាមួយក្រុមភ្ញៀវជើងខ្លាំង Chelsea នាថ្ងៃពុធនេះ។ បើទោះបីជាជួបស្ថានភាពបែបនេះក្តី អតីតកីឡាករ Schalke 04 វ័យ 24ឆ្នាំរូបនេះ ចាត់ទុកថាវាជាបញ្ហារបួសបន្តិចបន្តួច ដែលអាចអោយរូបគេ និងឆាប់បានធូរសះស្បើយ ដើម្បីចូលរួមប្រកួតបាននាថ្ងៃ3 មករា 2018នេះ។
កីឡាករមិត្តរួមក្រុម Ainsley Maitland-Niles ត្រូវបានដាក់អោយចូលជំនួស Kolasinac និងអាចជាបេក្ខភាពបន្ទាប់ទៀតសម្រាប់ជម្រើស 11នាក់ទទួលភ្ញៀវ Chelsea ប្រសិនជាបញ្ហារបួសរបស់គេមិនបានធូរស្បើយ ដូចការគ្រោងទុក ស្របពេលខ្សែបម្រើឆ្នើម Ozil ស្ថិតនៅក្នុងភាពស្រពេចស្រពិលក្នុងការចូលលេងផងដែរ បន្ទាប់ពីជួបបញ្ហារបួសជង្គង់ និងអវត្តមានក្នុងជំនួបជាមួយក្រុម West Brom កន្លងមក។
កែសម្រួលដោយ៖ Cambosport
ប្រភព៖ metro
Visa :cambosport
ខ្សែការពារ Sead Kolasinac រងរបួសជង្គង់ ស្របពេលខ្សែបម្រើ Ozil ស្ថិតក្នុងភាពមិនច្បាស់លាស់ក្នុងការចូលលេងទទួលក្រុម Chelsea
អត្ថបទទាក់ទង