ក្រុមសេះបង្កង់ Juventus បានឡើងដល់វគ្គ៤ក្រុមចុងក្រោយពានរង្វាន់ Coppa Italia បន្ទាប់ពីទទួលជ័យជម្នះលើក្រុមរួមក្រុង Torino ២-០ នៅយប់ថ្ងៃពុធទី៣ខែមករាឆ្នាំ២០១៨។
ខ្សែបម្រើស្លាបប្រេស៊ីល Douglas Costa ស៊ុតវ៉ុឡេឱ្យក្រុមការពារតំណែងជើងឯកផ្ដើមនាំមុខក្នុងនាទី១៥ មុនពេល Mario Mandzukick ស៊ុតគ្រាប់ទី២ក្នុងនាទី៦៧។
គ្រូបង្វឹកក្រុម Torino លោក Sinisa Mihajlovic ត្រូវបានបណ្ដេញចេញពីតំបន់បច្ចេកទេសចំពោះការតវ៉ាគ្រាប់ទី២របស់ Juventus ដែលប្រព័ន្ធវីដេអូជំនួយការបង្ហាញថា Sami Khedira បានបង្កកំហុសលើ Afriyie Acquash នៅពេលផ្ដើមចេញបាល់។
នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Juventus ជួប Atalanta ខណៈ AC Milan ជួប Lazio៕
By: keiladaily