បាងកក៖ និយាយទៅដល់ឈ្មោះ ប៊ូខាវ និង សែនឆ័យ បងប្អូនដែលនិយមតាមដាននិងចូលចិត្តវិស័យកីឡាប្រដាល់ច្បាស់ជាស្គាល់ច្បាស់នូវជើងខ្លាំងថៃទាំងពីររូបនេះ ហើយកាលពីពេលថ្មីៗនេះ ប៊ូខាវ ដែលគេស្គាល់ថាជាស្ដេចប្រដាល់ថៃ ក៏ទើបតែមកប្រកួតនៅលើទឹកដីប្រទេសកម្ពុជាផងដែរ។

យ៉ាងណា កាលពីម្សិលមិញគណនី Facebook និង Instagram ផ្លូវការរបស់ក្លិប Yokkao ដែលជាក្លិប្រដាល់ល្បីឈ្មោះមួយក្នុងប្រទេសថៃបានបង្ហោះវីដេអូការសាកក្បាច់គុនគ្នារវាង ប៊ូខាង និង សែនឆ័យ នៅលើសង្វៀន ប៉ុន្តែមិនមែនជាប្រកួតផ្លូវការនោះទេ ដោយគ្រាន់តែជាការហ្វឹកហាត់ប៉ុណ្ណោះ។

វីដេអូរយៈពេល ៥០វិនាទីទាំងប៊ូខាវ និងសែនឆ័យ បានចេញគ្រប់ក្បាច់និងផ្លែ ហើយវីដេអូនោះត្រូវបានអ្នកលេងបណ្ដាញសង្គមចូលមើលនិងមានការចែករំលែកជាច្រើនរហូតដល់រាប់សែន៕

ចុចទីនេះដើម្បីទស្សនាវីដេអូ៖