Hector Bellerin បានជួយសង្គ្រោះក្រុម Arsenal ខណៈដែលគ្រាប់បាល់បញ្ចូលទីនៅជិតបញ្ចប់ការប្រកួតរបស់ខ្សែការពាររូបនេះ បានជួយឲ្យក្រុមខ្លួនទទួលបានលទ្ធផលស្មើ ២-២ ក្នុងការប្រកួតរវាងក្រុមស្ថិតក្នុងទីក្រុងតែមួយជាមួយនឹងក្រុម Chelsea កាលពីថ្ងៃពុធ។

Bellerin ហាក់ដូចជានឹងត្រូវក្លាយជាអ្នកដែលគួរតែស្តីបន្តោស សម្រាប់ការចាញ់របស់ក្រុម Arsenal ទៅហើយ ក្រោយពីការប្រព្រឹត្តកំហុសរបស់ខ្សែការពារអេស្ប៉ាញរូបនេះ ទៅលើខ្សែបម្រើស្លាប Eden Hazard បានធ្វើឲ្យមានបាល់ប៉េណាល់ទី ដែលបានអនុញ្ញាតឲ្យ Chelsea រកគ្រាប់បាល់តាមស្មើគ្រាប់បាល់បើកឆាករបស់ Jack Wilshere។ នៅពេលដែលខ្សែការពារ Marcos Alonso បានជួយឲ្យក្រុម Chelsea រកបានគ្រាប់បាល់នាំមុខវិញ នៅរយៈពេល៦នាទីចុងក្រោយ នាកីឡដ្ឋាន Emirates ភាពវេទនារបស់ Bellerin ហាក់ដូចជាត្រូវស្ថិតក្នុងកម្រិតដ៏ធំទៅហើយ។ ប៉ុន្តែ ខ្សែការពារវ័យ ២២ឆ្នាំរូបនេះ បានជួបពេលវេលាដ៏រីករាយវិញនៅនាទី ទី៩០ ខណៈដែលរូបគេបានរកគ្រាប់បាល់ទី២ របស់គេនៅរដូវកាលនេះ។

Chelsea នៅតែស្ថិតក្នុងចំណាត់ថ្នាក់លេខ៣ ដោយដេញតាមពីក្រោយក្រុម Manchester United ១ពិន្ទុ និង១៦ពិន្ទុតាមពីក្រោយក្រុមកំពុងនាំមុខ Manchester City។ ដោយឡែក ក្រុម Arsenal ដែលបច្ចុប្បន្នឈ្នះតែ១លើកគត់ក្នុងចំណោមការប្រកួតលីក១៣លើកជាមួយនឹងក្រុម Chelsea នោះ កំពុងតែស្ថិតក្នុងចំណាត់ថ្នាក់លេខ៦ ដោយមាន៥ពិន្ទុតាមពីក្រោយក្រុមឈរលេខ៤ Liverpool ក្នុងការប្រជែងយកកៅអីទៅលេងក្នុងក្របខ័ណ្ឌ Champions League៕

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Channel News Asia
Via :cambosport