ក្លិបកាំភ្លើងធំ Arsenal នឹងត្រូវចុះហត្ថលេខាជាមួយនឹងខ្សែការពារអន្តរជាតិក្រិក Konstantinos Mavropanos ពីក្លិប PAS Giannina ក្នុងតម្លៃខ្លួន ១,៩លានផោន (ស្មើនឹង២,៥៧លានដុល្លារអាមេរិក)។ ខ្សែការពារវ័យ ២០ឆ្នាំរូបនេះ បានធ្វើដំណើរទៅកាន់ទីក្រុងឡុងដ៍ ដើម្បីបំពេញការផ្ទេររបស់គេនៅសប្តាហ៍នេះ។
Mavropanos ត្រូវបានចាត់ទុកថា ជាខ្សែការពារម្នាក់ក្នុងចំណោមខ្សែការពារដ៏ឆ្នើមបំផុតដែលទើបតែរះរបស់ក្រិក ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ។ រូបគេបានធ្វើការបង្ហាញខ្លួនជាលើកទី១ របស់គេក្នុងក្របខ័ណ្ឌរបស់ក្រិក Super League សម្រាប់ក្រុម PAS Giannina ក្នុងវ័យ ១៩ឆ្នាំ កាលពីខែកញ្ញា ឆ្នាំ២០១៦ និងបានធ្វើការបង្ហាញខ្លួន ២០លើកសម្រាប់ក្រុមរបស់គេក្នុងរាល់យុទ្ធនាការទាំងអស់។
វាមិនត្រូវបានគេរំពឹងទុកថា ខ្សែការពារវ័យ ២០ឆ្នាំរូបនេះ នឹងត្រូវធ្វើការប្រជែងដណ្តើមយកកៅអីមួយក្នុងជម្រើសទាំង ១១នាក់ដំបូងរបស់ក្រុម Arsenal ឡើយ ហើយអាចនឹងត្រូវខ្ចីជើងទៅកាន់ក្លិបរបស់ក្របខ័ណ្ឌ Bundesliga ដើម្បីស្រូបយកបទពិសោធបន្ថែមទៀត។ លោក Antonis Nikopolidis អតីតអ្នកចាំទីអន្តរជាតិក្រិក ដែលកំពុងតែដឹកនាំក្នុងក្រុមជម្រើសក្រិកអាយុក្រោម២១ឆ្នាំ បានបញ្ជាក់ថា លោកជឿជាក់ថា ខ្សែការពារវ័យក្មេងរូបនេះ នឹងទទួលជោគជ័យក្នុងក្របខ័ណ្ឌ Premier League។ លោក Nikopolidis បានឲ្យដឹងថា៖ «រូបគេមានសក្តានុពលជាច្រើន។ រូបគេនៅក្មេង និងមានភាពរឹងមាំ។ ភាពរឹងមាំរបស់គេគឺជាកត្តាដ៏ធំមួយ និងសំខាន់សម្រាប់គេក្នុងការទទួលជោគជ័យក្នុងក្របខ័ណ្ឌ Premier League»៕
កែសម្រួលដោយ៖ Cambosport
ប្រភព៖ The Guardian
Via :cambosport
ក្លិបកាំភ្លើងធំArsenal នឹងចុះហត្ថលេខាជាមួយខ្សែការពារវ័យក្មេង Mavropanos
អត្ថបទទាក់ទង